ភ្នំពេញ៖ កាលពីម្សិលមិញវត្តមានកំពូលតារាសម្ដែងស្រីថៃនាង Bella បានមកចូលរួមអបអរ កម្មវិធីខួប៣ឆ្នាំរបស់ទូរទស្សន៍ ភីអ៉ិនអ៉ីន រួមជាមួយតារាស្រីប្រុសខ្មែរមួយចំនួនទៀត ក្នុងនោះក៏មានតារាសម្ដែងលំដាប់ជួរមុខកញ្ញា ម៉ាក សែនសូនីតា ផងដែរ។

អ្វីដែលមិននឹកស្មានដល់ ជារឿយៗតែងតែ មានប្រិយមិត្តមួយចំនួន គិតថាហ្វេនស្រុកខ្មែរ និយមគាំទ្រតែតារាថៃ តារាខ្មែរ ហាក់់មិនសូវទទួលបានប្រជាប្រិយភាពឡើយដូចគេឡើយ ប៉ុន្តែអ្វីទាំងនោះត្រូវបានបង្ហាញច្បាស់ បន្ទាប់ពីឃើញវីដេអូ ដែលកញ្ញា ម៉ាក សែន សូនីតា បានបង្ហោះលើគណនីហ្វេសប៊ុកមុននេះ។ 

ដោយក្នុងវីដេអូនោះ បានឲ្យឃើញពីសកម្មភាពអ្នកគាំទ្រជាច្រើន បានមកតម្រង់ជួរគ្នា សម្រុកចាំថតរូបភាពជាមួយកញ្ញា ខណៈនាង ចុះពីលើឆាកសម្ដែងមិនទាន់ទាំងបានសម្រាកផង។ រូបភាពនេះ អាចស្ដែងឲ្យគ្រប់គ្នាបានដឹងបន្ថែមថា តារាខ្មែរយើង ក៏មានហ្វេនគាំទ្រច្រើនខ្លាំង មិនចាញ់តារាថៃប៉ុន្មានដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដអូខាងក្រោមនេះ៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា