សៀមរាប ៖ សព្វថ្ងៃនេះ គេសង្កេតឃើញថា ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា កំពុងមានភាពមមាញឹកខ្លាំងជាមួយ ការងារសិល្បៈ ក៏ដូចជាការគ្រប់គ្រងរកស៊ី ផ្ទាលខ្លួន រហូតសឹងរកពេលសម្រាកគ្មាន ។ 

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ទោះខ្លួនរវល់ខ្លាំងដូច្នេះមែន ក៏អ្នកម្ដាយសម័យថ្មីនេះមិនភ្លេច ធ្វើរឿងសប្បុរសធម៌ជូនសង្គមដែរ។ ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ អ្នកនាង បានបង្ហោះរូបភាពជាច្រើន លើបណ្ដាញសង្គម ស្ដែងឲ្យឃើញពីសកម្មភាពដែលខ្លួនបានចូលរួមការងារមនុស្សធម៌ ចែកជាសម្ភារៈសិក្សាដល់ក្មេងៗទីទាល់ក្រ ដែលខ្វះខាត ទាំងទឹកមុខញញឹម ជាមួយតារាសិល្បៈជាច្រើនរូបទៀត។

គ្រាន់តែឃើញរូបទាំងនេះភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់ ពីសណ្ដានចិត្តអ្នកនាង ព្រោះតែទំនេរដៃមិនទាន់ផង តារារូបនេះ ឆ្លៀតមកធ្វើរឿងសប្បុរសធម៌បែបនេះភ្លែតតែម្ដង ពីតជាគួរឲ្យសរសើរខ្លាំងណាស់៕

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ៖

ទិដ្ឋភាពដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ
ទិដ្ឋភាពដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ
ទិដ្ឋភាពដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ
ទិដ្ឋភាពដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ
ទិដ្ឋភាពដែល យុគ ចិន្តា បានចែកអំណោយជូនក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា