ភ្នំពេញ៖ តារាចម្រៀងប្រុសសម្លេងពីរោះ លោក ដួង វីរៈសិទ្ធ ម្ចាស់បទ «ប្រយោគ​ស្នេហ៍» បច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វ័យ មិនថាតែមនុស្សចាស់ ក៏ដូចជាមិត្តៗយុវវ័យ ដោយភាគច្រើនគេស្រលាញ់ ទៅលើទឹកដមសម្លេងរបស់លោក ដែលអាចច្រៀងបានគ្រប់ទម្រង់ រួមផ្សំជាមួយនឹងរូបសម្រស់ស្រស់សង្ហាផងដែរ។

ដួង វីរៈសិទ្ធ

យ៉ាងណាមិញ ចាប់តាំងពីចូលប្រឡូកសិល្បៈដំបូងរហូតមកទល់ពេលនេះ គេមិនធ្លាប់ឃើញតារាចម្រៀងប្រុសរូបនេះ បែកធ្លាយព័ត៌មានរឿងអាស្រូវស្នេហាជាមួយនឹង នារីរូបណាម្នាក់ឡើយ ដែលជាហេតុធ្វើឲ្យ មានអ្នកគាំទ្រជាច្រើនចង់ដឹងចង់ឮពី រឿងគូស្រករបេះដូង របស់ Idol ពួកគេខ្លាំងមែនទែន។

ជាការពិតណាស់ ទាក់ទងទៅនឹងរឿងដ៏រសើបនេះផងដែរ លោក ដួង វីរៈសិទ្ធ ក៏បានធ្វើការបកស្រាយប្រាប់ខ្មែរឡូតថា  ចំពោះរឿងគូស្រករ លោកមិនទាន់គិតគូដល់នៅឡើយនោះទេ ពីព្រោះបច្ចុប្បន្នលោករវល់ជាមួយនឹងការងារ ម៉្យាងវិញទៀត លោកចង់នៅបន្តសាងស្នាដៃឲ្យបានច្រើន និងប្រឡូកខ្លួនជាមួយនឹងវិស័យនិពន្ធមួយនេះ ឲ្យកាន់តែជ្រួលជ្រាបនិង ស៊ីជម្រៅជាងនេះសិន។

មិនតែប៉ុណ្ណោះ លោកក៏យល់ស្របតាមគំនិតរបស់ អ្នកម៉ាក់របស់លោកផងដែរ ដែលចង់ឲ្យលោកគិតគូរឿងស្រករច្រើនឆ្នាំទៅមុខទៀត ពោលគឺរហូតដល់ពេលដែលលោកអាយុ ៣៥ឆ្នាំ ឬ ៤០ឆ្នាំ ចាំគិតគូក៏មិនហួសពេលដែរ៕

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ