អាមេរិក ៖ ដូចដែលប្រិយមិត្ត អ្នកនិយមតាមដានព័ត៌មានតារាបរទេស បានជ្រាបរួចមកហើយថា ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងលោក Justin Bieber រូបនេះ ទើបតែប្រកាសសុំនាង Hailey Baldwin រៀបការ ដែលព័ត៌មាននេះ បានសាងភាពភ្ញាក់ផ្អើល ដល់មហាជនមិនតិចនោះទេ។

ប៉ុន្តែកាលពីម្សិលមិញ យោងតាមកាសែតបរទេសមួយ បានឲ្យដឹងថា នាង​ Hailey Baldwin មានផ្ទៃពោះរយៈពេលបីខែមកហើយ មុនពេលលោក Justin Bieber សុំនាងរៀបការ។

ប្រភពព័ត៌មានមួយទៀតក៏ បានទម្លាយផងដែរថា នាង Hailey Baldwin បានសម្រេចចិត្តលាក់បាំងការមានផ្ទៃពោះរបស់នាងសិន ព្រោះតែនាង ចង់ប្រកាសវា បន្ទាប់ពីព័ត៌មានទាក់ទងគ្នាជាមួយ Justin Bieber បានបែកធ្លាយ។ 

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាននោះ បានបញ្ជាក់ថា នាងមិនមានការព្រួយបារម្ភអ្វីនោះឡើយ ពីព័ត៌មាន នាងមានផ្ទៃពោះ ព្រោះនាងមានបំណងចង់ប្រកាសវា ជាផ្លូវការក្នុងពេលឆាប់ៗនេះស្រាប់ទៅហើយ។ 

ដូច្នេះ សូមរង់ចាំតាមដានបន្តទាំងអស់គ្នា៕

រូបភាពរបស់ Justin Bieber និង នាង Hailey Baldwin
រូបភាពរបស់ Justin Bieber និង នាង Hailey Baldwin
រូបភាពរបស់ Justin Bieber និង នាង Hailey Baldwin
រូបភាពរបស់ Justin Bieber និង នាង Hailey Baldwin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]