ភ្នំពេញ ៖ តារាចម្រៀងកម្លោះរូបសង្ហា នីកូ ហាក់ទទួលបានការគាំទ្រកាន់តែខ្លាំងជាងមុនតាំងពីចាប់ផ្ដើមចូលផលិតកម្មហង្សមាសនៅដើមឆ្នាំ ២០១៨ នេះ។ ក្នុងនោះដែរ ម៉ូតសក់ ពណ៌សក់ សម្លៀកបំពាក់ ក៏ដូចជាស្ទាយ៏តុបតែងខ្លួនរបស់លោក កាន់តែធ្វើឲ្យលោកមានភាពស្រស់សង្ហាទ្វេដង។

អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់អ្នកគាំទ្រនោះគឺ វត្តមានរបស់លោក ក្នុង Poster រឿងភាគទូរទស្សន៍ថ្មីរបស់ហង្សមាស ដែលលោកត្រូវបានអញ្ជើញឲ្យ សម្ដែងជាតួឯកជាមួយដៃគូចាស់គឺ កញ្ញា ពេជ្រ សូលីកា។ 

រឿងភាគដែលមានចំណងជើងថា «អាពាហ៏ពិពាហ៏ចៃដន្យ» ជាក់ស្ដែងគឺទើបតែធ្វើពិធី ក្រុងពាលីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែហាក់បីដូចជាទាក់ទាញចិត្តមហាជនមិនតិចទេ។

មូលហេតុដែលទាក់បេះដូងអ្នកគាំទ្រដល់ម្លឹង ក៏ព្រោះតែ នីកូ ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងសមត្ថភាពនៃការសម្ដែង ជាមួយនឹងរូបរាងដ៏ស្រស់សង្ហារបស់លោក។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្រសង្ឃឹមយ៉ាងខ្លាំងថា រឿងភាគនេះ នឹងទទួលបានអត្រានៃចំនួនអ្នកទស្សនាខ្ពស់បំផុត នៅពេលចាក់បញ្ចាំង៕ 

នីកូ
នីកូ
នីកូ និង សូលីកា
នីកូ
Poster រឿងភាគទូរទស្សន៍ថ្មីដែល នីកូ សម្ដែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ