អង់គ្លេស៖ ការខិតខំប្រឹងប្រែងរបស់ក្រុមតោកំណាចអង់គ្លេស បានបញ្ចប់ទៅត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះតែប៉ុណ្ណោះ ក្រោយពួកគេបានចាញ់ក្រុមក្រូអាតក្នុងលទ្ធផល ២-១ ហើយកីឡាករ Harry Kane គ៏បានទទួលស្គាល់ដែលថាពួកគេពិតធ្វើមិនសូវបានល្អនោះទេ ហើយការចាញ់នេះគឺសាកសមណាស់។
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាប្រធានក្រុម Kane បានលើកឡើងក្រោយពីបញ្ចប់ការប្រកួតថា គេពិតឈឺចិត្តៗខ្លាំងណាស់ ដែលបរាជ័យនៅវគ្គនេះ ហើយពួកគេពិតជាពិបាកណាស់នៅក្នុងការព្យាយាមស៊ុតឲ្យចំគោលដៅក្រុមជម្រើសជាតិក្រូអាត ព្រោះថាពួកគេការពារបានយ៉ាងល្អ ចំណែកឯការស៊ុតចំគោលដៅបានតែ ២ ដងនោះវិញក៏ដោយសារតែពួកគេគ្មានសំណាងដូចក្រុមក្រូអាតដែរ ទើបបរាជ័យទាំងបែបនេះ។
គួរឲ្យផងដែរថា ក្រោយពីពូកគេប្រកួតអស់ ៩០ នាទីរួចមកក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ដូច្នេះហើយពួកគេត្រូវលេងនៅក្នុងម៉ោងបន្ថែម ១៥ នាទីពីរដងជាបន្តទៅទៀត ដើម្បីស្វែងរកក្រុមជ័យជម្នះទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាបន្ត ដែលមានក្រុមជម្រើសជាតិបារាំងនៅរងចាំជាស្រេច។
ជាលទ្ធផល ខ្សែប្រយុទ្ធ Mario Mandzukic គឺជាមច្ចុរាជចុងក្រោយបញ្ចប់ក្ដីសង្ឃឹមរបស់ក្រុមអង់គ្លេសដែលចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីរូបគេជាអ្នកទាត់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមនាទីទី ១០៩ ជួយឲ្យក្រូអាតឈ្នះ ២-១ លើក្រុមអង់គ្លេស។
សូមបញ្ជាក់ថា ក្នុងការប្រកួតនេះស្ថិតិចុងក្រោយ ក្រូអាតគ្រប់គ្រងបាល់់បាន ៥៥% ចំណេកឯអង់គ្លេសវិញបានតែ ៤៥% ប៉ុណ្ណោះ។ ដោយឡែកចំពោះការស៊ុតបញ្ចូលទីវិញក្រុមក្រូអាតនៅតែធ្វើបានល្អ ដោយមានឱកាសទាត់បាល់ចំនួន ២២ ដង គោលដៅ ៧ ដងតែសម្រេចបានតែ ២ គ្រាប់ ខណៈ អង់គ្លេសទាត់ស៊ុតបាន ១១ លើក ចំគោលដៅតែ ២ ដងប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]