ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃឃើញថា តារាចម្រៀងដ៏ល្បីឈ្មោះលោកកែវ វាសនា កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនបានច្រណែន នឹងសុភមង្គលនៅក្នុងគ្រួសាររបស់លោកគ្រប់គ្នា ព្រោះថាទង្វើ ការថ្នាក់ថ្នម ស្តែងឲ្យឃើញថាលោកស្រលាញ់គ្រួសារយ៉ាងខ្លាំង។

មកទល់នឹងពេលនេះឃើញថា លោកទទួលបានចំណងដៃកូនពីរនាក់រួចមកហើយ ដោយកូនរបស់តារារូបនេះ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាតតាំងពីក្មេងតែម្តង ជាមួយគ្នានេះដែរ បើកនិយាយពីជីវិតឯកជនរបស់លោក ក៏មិនអន់ដែរ៕

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ភរិយារូបស្រស់របស់លោកបានបញ្ចេញសារមួយ ដ៏មានអត្ថន័យចាក់ដោតគ្រួសារមួយចំនួន ជាមួយនឹងការរៀបរាប់ពីអត្តចរិត ភាពកក់ក្តៅ និងព្រួយបារម្ភ ដែលស្វាមីជាទីស្រលាញ់បានធ្វើមកកាន់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។

នៅក្នុងនោះដែរ នាងបាននិយាយយ៉ាងដូច្នោះថា៖«ងារជាប្រពន្ធកុំប្រដូចនឹងស្រី ប្រពន្ធប្រៀបដូចជាគ្រាប់ពេជ្រដ៏មានតំលៃស្រីស្រស់ឆើតល្អប្រិមប្រិយប្រៀបដូចជាផ្កា មិនថាផ្កានោះរូបឆោមល្អខ្លាំង ឬថ្លៃយ៉ាងណា សញ្ជាតិជាផ្កាគង់តែស្រពោនបុរសខ្លាំងជាបុរសដែលខិតខំធ្វើយ៉ាងណាឲ្យគ្រួសាររុងរឿង ទុកតែស្នាមញញឹមឲ្យប្រពន្ធនឹងកូនមិនមែនស្នាមសោកសៅដាមដោយទឹកភ្នែកនោះឡើយ កុំខ្វល់ថាមិត្តភក្ដិអ្នកដើរដល់ចំនុចណាគេបង្អាប់អ្នកថាអន់ ថាទន់ថាខ្សោយដែលមិនចេះសោយសុខដែលកើតមកជាប្រុស ព្រោះនៅពេលដែលអ្នកលំបាកមិត្តអស់ទាំងនោះមិនបានមកជួយទូលរែករួមទុក្ខដូចប្រពន្ធរបស់អ្នកឡើយចង់សង្គមនៃមនុស្សប្រុសពិតដែលពួកគេគិតជាសង្គមដែលហុឺហាផឹកសុី ស្រីញីអូនបងយ៉ាងណាក៏តាមតែគេចុះ ជឿចុះអ្នកអាចនឹងអន់ក្នុងក្រសែភ្នែកមិត្តភក្ដិមួយក្ដាប់តូចដែលគិតខុសតែអ្នកគឺជាបុរសពិត បុរសខ្លាំងដែលគ្រួសារនឹងសង្គមឲ្យតំលៃ បុរសខ្លាំងជាបុរសដែលស្មោះត្រង់ លើកស្ទួយ ផ្ដល់តំលៃអោយងារជាប្រពន្ធ អរគុណប្តីដែលស្រលាញ់អូនស្មោះ »៕

ក្រោយពីបានអានសារមួយនេះ​ ប្រិយមិត្តយល់យ៉ាងណាដែរ?

លោកកែវ វាសនា និងគ្រួសារ
លោកកែវ វាសនា និងភរិយា
លោកកែវ វាសនា និងភរិយា
លោកកែវ វាសនា និងគ្រួសារ
សាររបស់ភរិយាលោកកែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា