អុីតាលី៖ វីរបុរសក្លិបសេះបង្កង់ Juventus និងអុីតាលីលោក Alessandro Del Piero លើកឡើងថាការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo គឺនាំឱ្យលោកមានជំនឿថាអតីតក្លិបរបស់លោកនឹងអាចខ្លាំងឡើងមួយកម្រិតទៀត ជាពិសេសពាន Champions League ដែលក្លិបតែងតែស្រមៃចង់ឈ្នះនោះ។

Alessandro Del Piero និង Cristiano Ronaldo

អតីតខ្សែប្រយុទ្ធរបស់ក្លិប Juventus រូបនោះបាននិយាយថា៖ «ការដែលក្លិបសម្រេចចិត្តទិញ Ronaldo មកគឺជារៀងមួយដែរល្អបំផុតសម្រាប់ក្លិប Juventus ក៏ដូចជាសម្រាប់បាល់ទាត់អុីតាលីទាំងមូល។ ក្លិប Juventus និងត្រូវបានគេចាត់ទុកជាក្រុមល្អបំផុតមួយនៅក្នុងលោក ជាពិសេសបើសិនជាពួកគេអាចឈ្នះ Champions League ម្ដងទៀត បានមែននោះ ហើយវានឹងក្លាយជារឿងមួយដែលអាចទៅរួចព្រោះថា Cristiano ជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងលោក»។

Alessandro Del Piero និង Cristiano Ronaldo

សូមបញ្ជាក់ថា វិរបុរសរបស់ក្លិប Juventus រូបនេះក៏បន្ថែមពាក្យចុងក្រោយដែរថាការមកដល់របស់ Ronaldo ជាការបង្កើនប្រជាប្រិយភាពមួួយមិនត្រឹមតែលើទីលានបាល់ទាត់របស់ក្លិបនោះទេ តែគេនឹងអាចជួយឱ្យកេរ្តិ៍ឈ្មោះរបស់ក្លិបក៏ដូចជាបាល់ទាត់អុីតាលីកាន់តែល្បីល្បាញនៅជុំវិញសកលលោកផងដែរ៕

Alessandro Del Piero និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]