ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា ប៉ុន្មានថ្ងៃនេះមានសារព័ត៌មានជាច្រើន បានចុះផ្សាយពីហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយទឹកជំនន់ នាំឲ្យបាត់បង់អាយុជីវិត ប្រជាពលរដ្ឋ ជនជាតិជប៉ុន ជាច្រើននាក់។

តួយ៉ាងរឿងដ៏ធំនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម សម្ដែងក្ដីអាណិតជាខ្លាំង នៅពេលឃើញពួកគេជួបហេតុការណ៍ គ្រោះធម្មជាតិដូច្នេះ។

ជាក់ស្ដែងសូម្បីតែ កំពូលតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាយើង ក៏តក់ស្លុតមិនស្ទើរ នៅពេលទទួលបានដំណឹងអាក្រក់នេះ រហូតមានតារាខ្លះទម្លាយសារបង្ហាញពីអារម្មណ៍ ដើម្បីចូលរួមរំលែកទុក្ខប្រជាជនជប៉ុនទៀតផង។

ក្នុងរួមមានអ្នកនាង សុគន្ធ និសា ដែលសរសេរយ៉ាងរៀបរាប់ពីទឹកចិត្ត ក្ដីអាណិតអាសូរដល់ប្រទេសជប៉ុន ដែលកំពុងជួបគ្រោះ។

សុគន្ធ និសា

មិនខុសពីតារាចម្រៀងខាងលើ លោក ណុប បាយ៉ារិទ្ធ ក៏សម្ដែងក្ដីសោកស្ដាយតាម រយៈសារ ដែលពោរពេញដោយអត្ថន័យផងដែរ។

ណុប បាយ៉ារិទ្ធ

លើសពីនេះ សូម្បីតែតារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ ក៏ខ្លោចចិត្តអាណិតជនជាតិជប៉ុន ដល់ថ្នាក់សំពះបន់ បួងសួងឲ្យពួកគេឆាប់ផុតគ្រោះនេះទៀតផង។

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

រីឯអ្នកនាង ចនច័ន្ទ លក្ខិណា ក៏មិនភេចបង្ហាញសារសោកស្ដាយមួយ អមនឹងរូបភាពដ៏កម្សត់ ដើម្បីរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ៕

ចនច័ន្ទ លក្ខិណា

តួយ៉ាង ចំពោះកញ្ញា មាស សុខសោភា ក៏ឆ្លៀតរំលែកទុក្ខពីចំងាយ ជាមួយសារដ៏កម្សត់មួយនេះដែរ៕

មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា