រុស្ស៊ី៖ ក្រុមជម្រើសជាតិអង់គ្លេស បានក្លាយទៅជាក្រុមដំបូងដែលបានចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំៗរហូតដល់ទៅ៤ដងជាប់ៗគ្នា។

ក្រុមដែលមានរហ័ស្សនាមថាតោកំណាចនេះ បានបរាជ័យមិនអាចដណ្តើមយកកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ បាន ក្រោយពីពួកគេបានភ្លាត់ស្នៀតឲ្យក្រុមក្រូអាត វាយបកយកឈ្នះវិញបានសម្រេច ទោះបីជាពួកគេបានស៊ុតបញ្ចូលទីនាំមុខមុនក្តី។ 

ក្រុមជម្រើសជាតិអង់គ្លេស

នេះជាការបរាជ័យលើកទីបួនហើយ ដែលអង់គ្លេសបានភ្លាត់ស្នៀតចាញ់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំៗ ដោយលើកទីមួយពួកគេបានចាញ់ក្រោយដៃសាធារណៈរដ្ឋយូហ្គោស្លាវា នៅព្រឹត្តិការណ៍ EURO ឆ្នាំ១៩៦៨ លើកទីពីរចាញ់ក្រោមដៃ អាល្លឺម៉ង់ ក្នុង World Cup ឆ្នាំ១៩៩០ និងលើកទីបីបរាជ័យក្រោមដៃអាល្លឺម៉ង់ម្តងទៀតនៅក្នុង EURO ឆ្នាំ១៩៩៦។

ក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ១៩៩៦

គួរឲ្យដឹងថា ក្រោយពីឈ្នះពាន World Cup ម្តងកាលពីឆ្នាំ១៩៦៦ ក្រុមជម្រើសជាតិអង់គ្លេសមិនទទួលបានជោគជ័យច្រើនទេនៅព្រឹត្តិការណ៍បន្ទាប់ៗទៀត ដោយក្នុង World Cup ទាំង១៣ដង ពួកគេមានវត្តមានតែ១១ដងប៉ុណ្ណោះ ព្រមទាំងក្នុងនោះ ពួកគេបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយរហូតដល់ទៅ៤ដងឯណោះ៕

ក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ២០០៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]