រុស្ស៊ី៖ ក្រុមជម្រើសជាតិអង់គ្លេស បានធ្លាក់ចេញពីពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៨ ក្រោយចាញ់ក្រុមជម្រើសជាតិក្រូអាត ដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ ដែលធើ្វឲ្យប្រិយមិត្ដជាច្រើនមានការសោកស្ដាយ យំសោកមិនស្ទើរនោះទេ។ 

ប្រិយមិត្ដអង់គ្លេស

ភាពឈឺចាប់ និងការស្រណោះសោកស្ដាយ សង្ឃឹមថាក្រុមខ្លួននឹងបានលេងក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ដ៏ធំជាងគេលើលោកជាលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំក៏ប្រែជារលាយ ដែលធើ្វឲ្យអ្នកគាំទ្រស្ទើរតែប្រេះដើមទ្រូង មានតែការសម្រក់ទឹកភ្នែកលាងភាពឈឺចាប់ប៉ុណ្ណោះ។

អ្នកគាំទ្រក្រុមតោកំណាចជាច្រើននៅគ្រប់ទីកន្លែង ជុំវិញពិភពលោកបានត្រឹមអោនក្បាលចុះក្រោម អ្នកខ្លះយំអោបពានដែលខ្លួនទិញសង្ឃឹមថាក្រុមបានលើក អ្នកខ្លះបានត្រឹមអោបមិត្ដភក្ដិ និងខ្លះទៀតមិនមានពាក្យនិយាយជុំវិញលទ្ធផលកាលពីយប់មិញ។

អង់គ្លេស នឹងមានភារកិច្ចប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ដែលនឹងធើ្វឡើងនៅយប់ថៃ្ង១៤ វេលាម៉ោង៩យប់ ទល់នឹងក្រុមជម្រើសជាតិបែលហ្ស៊ិក៕  

ប្រិយមិត្ដអង់គ្លេស
ប្រិយមិត្ដអង់គ្លេស
ប្រិយមិត្ដអង់គ្លេស
ប្រិយមិត្ដអង់គ្លេស
ប្រិយមិត្ដអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]