(ភ្នំពេញ)៖ តារាចម្រៀង ដែលពោរពេញទៅដោយ មនោសញ្ចេតនាពេញខ្លួននោះ គឺ លោក ថេណា រាល់បទចម្រៀងរបស់លោក សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពេលបច្ចុប្បន្ននេះ។

បើនិយាយទៅដល់បទចម្រៀង របស់តារាប្រុសដែលកំពុងពេញនិយមរូបនេះវិញ ឃើញថាមានការទទួល ស្គាល់ពីទស្សនិកជនមែនទែន និងបទនីមួយៗមានភាពផ្អែមល្ហែមនៅខាងក្នុង ថែមទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ ថេណា បានធ្វើឲ្យហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង រូបភាពជាច្រើន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងនោះផងដែរ គេឃើញវត្តមានរបស់លោក នៅក្នុងកម្មវិធីខួបកំណើតរបស់មិត្តស្រី របស់លោក កាលពីយប់មិញនេះផងដែរ។

យ៉ាងណាមិញ មានបណ្ដាអ្នកគាំទ្ររបស់លោក ថេណា បាននិយាយទៅកាន់លោកថា «មិននឹកស្មានថាលោក មិនត្រឹមតែអាចតែងចម្រៀងបែបមនោសញ្ចេតនាបាននោះទេ ថែមទាំងចេះធ្វើរឿង ស្វីតៗជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ ជាពិសេស ធ្វើឲ្យនាង រំភើបខ្លាំង ក្នុងថ្ងៃនោះថែមទៀត»៕

លោក ថេ ណា
លោក ថេ ណា
លោក ថេ ណា
លោក ថេ ណា
លោក ថេ ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា