ថៃ៖ បន្ទាប់ពីក្រុមអ្នកចូលទៅសង្គ្រោះ បាននាំក្រុមកីឡាករ​ទាំង១៣រូប ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង ចេញមកដោយសុវត្ថិភាព ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នៅតែចង់ដឹងពីស្ថានភាព ក្មេងៗទាំងអស់ថា ពួកគេយ៉ាងណាទៅហើយ។

ជាការពិតណាស់ ក្រោយពីបានសង្គ្រោះក្មេងៗទាំងនោះចេញពីរូងភ្នំ ពួកគេត្រូវបានភ្នាក់ងារជំនាញ បញ្ជូនមកកាន់មន្ទីរពេទ្យនៅតំបន់នោះភ្លាម ដើម្បីត្រួតពិនិត្យសុខភាព ដោយមិនឲ្យជួបសូម្បីក្រុមគ្រួសារ ។

យ៉ាងណាមិញ មុននេះមិនប៉ុន្មានម៉ោង ក៏មានការចែកចាយ វីដេអូខ្លីមួយ ដែលបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន របស់ក្រុមកីឡាករទាំង១៣នាក់ក្នុងមន្ទីរពេទ្យ ក្រោយសង្គ្រោះ ដែលពួកគេម្នាក់ៗសុទ្ធតែមានភាពល្អប្រសើរ ព្រោះត្រូវបានគ្រូពេទ្យជំនាញ មើលថែយ៉ាងកក់ក្ដៅ។

គ្រាន់តែឃើញសកម្មភាពទាំងនេះ គ្រប់គ្នាជឿជាក់ថា មិនយូរទៀតទេ ក្មេងៗទាំង១២រូប និងគ្រូបង្វឹករបស់ពួកគេ ពិតជាអាចវិលត្រឡប់មកជួបជុំគ្រួសារ វិញក្នុងពេលឆាប់ៗនេះមិនខាន។

គួររម្លឹកដែរថា ក្មេងៗ១៣រូប ដែលបានជាប់គាំង ក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ត្រូវបានក្រុមអ្នកសង្គ្រោះជាតិ និងអន្តរជាតិជាច្រើននាក់ សហការគ្នា រកគ្រប់វិធីសាស្រ្ត ដើម្បីធ្វើការសង្គ្រោះពួកគេ។ ជាក់ស្ដែង ក្នុងបេសកម្មដ៏លំបាកមួយនេះ ក៏បានធ្វើឲ្យបាត់បង់ជីវិតលោក Saman Kunan អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្រុមកីឡាករទាំង១៣នាក់ក្នុងមន្ទីរពេទ្យ
ក្រុមកីឡាករទាំង១៣នាក់ក្នុងមន្ទីរពេទ្យ
ក្រុមកីឡាករទាំង១៣នាក់ក្នុងមន្ទីរពេទ្យ
ក្រុមកីឡាករទាំង១៣នាក់ក្នុងមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]