រុស្ស៊ី៖ ក្ដីសង្ឃឹមក្នុងការលើកពានរង្វាន់ពិភពលោករបស់ក្រុមជម្រើសជាតិអង់គ្លេស ជាលើកទី២ ក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន ត្រូវបានបញ្ចប់ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិក្រូអាត ក្នុងលទ្ធផល ២-១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ។ 

Croatia 2 - 1 England

ចាប់ផ្ដើមការប្រកួតត្រឹមនាទីទី៥ នៃតង់ទី១ ខែ្សការពារស្លាបរបស់ក្រុម Tottenham Hotspur កីឡាករ Tripper បានស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីយ៉ាងស្អាត ធើ្វឲ្យអង់គ្លេសនាំមុខមុន រហូតដល់តង់ទី២ ខែ្សបម្រើស្លាបរបស់ក្រុម Inter Milan កីឡាករ Ivan Perisic បានស៊ុតតាមស្មើឲ្យក្រូអាតវិញ នៅនាទី៦៨។

ការប្រកួតបានបន្ដរហូតដល់វគ្គបន្ថែម ១៥នាទី២ដង ដែលពេលនោះហើយក្រូអាត បំបាក់អង់គ្លេស ដោយការស៊ុតមួយជើងក្នុងនាទី១០៩ ដោយខែ្សប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Mandzukic។

ចប់ការប្រកួត អង់គ្លេស បានត្រឹមសោកស្ដាយ ខណៈក្រូអាត នឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមជម្រើសជាតិបារាំងនៅថៃ្ងទី១៥ ខាងមុខនេះ។ ការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នឹងធើ្វឡើងនៅយប់ថៃ្ង១៤ ខាងមុខនេះ រវាងអង់គ្លេស ទល់នឹងបែលហ្ស៊ិក៕  

Croatia 2 - 1 England
Croatia 2 - 1 England
Croatia 2 - 1 England
Croatia 2 - 1 England
Croatia 2 - 1 England
Croatia 2 - 1 England
Croatia 2 - 1 England

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]