រុស្ស៊ី៖ គ្រូបង្វឹក Gareth Southgate បានសរសើរទម្រង់លេងរបស់កូនក្រុមខ្លួន ទោះពួកគេបានចាញ់ការប្រកួតកាលពីយប់មិញក៏ដោយ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយពីការប្រកួតយប់មិញថា កូនក្រុមរបស់លោកមានទម្រង់លេងល្អមែនទែននៅក្នុងការប្រកួតនេះ ប៉ុន្តែសំណាងមិនល្អ ពួកគេមិនបានទទួលជ័យជម្នះនោះទេ។ 

ក្រុមជម្រើសជាតិអង់គ្លេស

អតីតគ្រូបង្វឹកក្រុម Middlesbrough រូបនេះបានបន្តថា លោកដឹងតាំងពីដើមមកម្ល៉េះថាជម្រើសជាតិអង់គ្លេសគឺជាក្រុមដែលមានបទពិសោធន៍តិចតួចជាងគេ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយសារតែពួកគេនៅមានអាយុវ័យក្មេងនៅឡើយ ដូច្នេះឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគឺជោគជ័យដ៏ធំមួយក្នុងបាល់ទាត់របស់អង់គ្លេស។

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា លោកមានមោទនភាពពេកក្រៃក្នុងកីឡាកររបស់លោក ហើយលោកជឿជាក់យ៉ាងពេញទំហឹងថា ពួកគេនឹងទទួលជោគជ័យជាច្រើនទៀតនៅថ្ងៃអនាគត។ 

លោក Southgate និងកីឡាករ Kane

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល២៨ឆ្នាំចុងក្រោយនេះ ដោយលើកចុងក្រោយគឺតាំងពីឆ្នាំ១៩៩០មកម្ល៉េះ៕

ជម្រើសជាតិអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]