ភ្នំពេញ)៖ តារាចម្រៀងស្រី សាច់សខ្ចី និងមានកេរ្ដិ៍ឈ្មោះល្បី នៅក្នុងស្រទាប់យុវវ័យ ក៏ដូចជាមហាជន ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុខ ស្រីនាង ត្រូវបានគេសង្កេតឃើញថា នាងពិតជាមានភាពល្បីល្បាញខ្លាំង លើវិស័យសិល្បៈ ព្រមទាំងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការ គឺការតុបតែងខ្លួន បែបយុវវ័យសម័យថ្មី របស់នាងជាពិសេស ការលេងស្ទីលសម្លៀកបំពាក់ បែបយុវវ័យ Cute Cute។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនាង សុខ ស្រីនាង បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ជាខ្លាំង ខណៈដែលតារាចម្រៀងបែបយុវវ័យនេះ បានរំលេចខ្លូនក្នុងឈុតប្រពៃណី បែបជាឈុតកូនក្រមុំ កាន់តែធ្វើឲ្យតារាស្រីម្នាក់នេះ រឹតតែបញ្ចេញពីភាពស្រស់ស្អាត របស់ខ្លួន ខ្លាំងមួយកម្រិតទៀត។

ជាការពិតណាស់ ក្នុងឈុតប្រពៃណីមួយនេះ ពិតជាធ្វើឲ្យ អ្នកនាង សុខ ស្រីនាង ស្រស់ស្អាតខ្លាំង ស័ក្តិសមជាមួយនឹងទម្រង់មុខ និងរូបរាងបែបជាសុភាពនារីខ្មែរពិតៗ ព្រមទាំងទទួលបានការ កោតសរសើរយ៉ាងច្រើន នូវសម្រស់ដ៏ស្រស់ផូរផង់ របស់នាង ពីសំណាក់ទស្សនិកជន ជាពិសេសអ្នកគ្រាំទ្រ នាងផ្ទាល់តែម្ដង៕

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង