ថៃ៖ ផ្លាស់ប្តូរពីតារាសម្តែងស្រីមានប្រជាប្រិយភាពធម្មតា កញ្ញា Prang ឬដែលគេតែងស្គាល់ថានាងថាដើរតួជា ម៉ែយីងចាន់វ៉ាត នៅក្នុងរឿង «បុព្វេសន្និវាស» បច្ចុប្បន្ននេះកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅស្រុក។

ជាក់ស្តែង ពេលនេះសន្ទុះនៃប្រជាប្រិយភាពរបស់ Prang ក៏កំពុងតែហក់ឡើងស្រឺតៗ ដែល គេមិនធ្លាប់ឃើញពីមុនមកផងដែរ។

ដោយកាលពីម្សិលមិញ តារាសម្តែងស្រីរូបនេះក៏បានចូលរួមនៅក្នុងកម្មវិធីបួងសួងស្តេចនាគដ៏ធំ នៅខេត្ត Nakhon Phanom ប្រដាប់ទៅដោយគ្រឿងតុបតែងខ្លួនជាព្រះនាងនាគី យ៉ាងស្រស់ស្អាតខុសប្លែកពីរាល់ដង។

ហើយនេះក៏ជាលើកដំបូងដែរ ដែលគេឃើញកញ្ញា Prang  បានតែងខ្លួនជាព្រះនាងនាគីបែបនេះ បន្ទាប់ពីកញ្ញា Tawe កាលពីឆ្នាំមុន៕

តោះចង់ដឹងថាពេលតែងខ្លួនបុរាណ ប្រដាប់គ្រឿងជាព្រះនាងនាគីបែបនេះ សម្រស់របស់ម៉ែយីងចាន់វ៉ាត ស្រស់ស្អាតខ្លាំងប៉ុណ្ណានោះមកទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖

Credit Pic: Ruefai Foto & Joe Sorratorn  

ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ម៉ែយីងចាន់វ៉ាតតែងខ្លួនជាព្រះនាងនាគី
ពិធីបួងសួងនាគរាជ
ពិធីបួងសួងនាគរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]