ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខណៈ​ស្រវឹងស្រា ហើយ​ខឹង​ឪពុកមា​ទះកំផ្លៀង ហើយ​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​មិន​បាន ក៏​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ រួម​ទាំង​សម្ភារ​នៅ​ក្នុងផ្ទះ ។ រឿងរ៉ាវ​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា នៅ​ភូមិ​ថ្កុ​ល ឃំ​ុ​ត្រើយ​ស្លា ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​ដែល​ដុត​ផ្ទះ​ខ្លួនឯង​នេះ ផល ទិ​ត្យ អាយុ២២​ឆ្នាំ ជា​កសិករ បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​ក្រោយ​កើតហេតុ សព្វថ្ងៃ​រស់នៅ​ជាមួយ​ម្ដាយ​ឈ្មោះ កុក ស្រុ​ឺ អាយុ​៥៧​ឆ្នាំ ។ ផ្ទះ​ដែល​ត្រូវ​ដុត​ឆេះ​ហ្មត់​នេះ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ រួម​ទាំង​ចានឆ្នាំង និង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែកក្កដា វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ឈ្មោះ ផល ទិ​ត្យ បាន​ទៅ​ចូលរួម​ពិធីបង្កក់កូន​គេ​នៅផ្ទះ​របស់​ឈ្មោះ ខាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​សភាព​ស្រវឹង​ផង ជន​នេះ​បាន​សុំ​លុយ​ម្តាយ​ទិញ​ភេសជ្ជៈ​ហូប ។

ពេល​ទិញ​រួច ឈ្មោះ ផល ទិ​ត្យ ត្រឡប់​មក​វិញ​បាន​ទាស់សម្តី​ជាមួយ​ជីដូន​ឈ្មោះ សូត្រស៊ី​ម ហើយ​បាន​រើស​ដុំ​ដី​គប់​ទៅ​លើ​ជីដូន ។ ខណៈ​ឃើញ​ដូច​នោះ បុរស​ឈ្មោះ ប៉ោ លី​ធី ជា​ឪពុកមា បាន​ទៅ​ឃាត់​តែ​មិន​ព្រម​ស្តាប់ ក៏​ទះកំផ្លៀង​មួយ​ដៃ​ធ្វើ​ឱ្យឈ្មោះ ផល ទិ​ត្យ ខឹង​ក៏​បាន​កាន់​កាំបិតប៉័ងតោ​ចំនួន​២​រក​កាប់​ឪពុកមា តែ​ដោយ​ឪពុកមា ​គេច​បាត់​រក​មិនឃើញ ក៏​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ ហើយ​ឃាត់ខ្លួន​ជន​នេះ រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​អនុវត្ត​នីតិវិធី ៕ 

ករណីដុតផ្ទះខ្លួនឯង
ករណីដុតផ្ទះខ្លួនឯង
ករណីដុតផ្ទះខ្លួនឯង
ករណីដុតផ្ទះខ្លួនឯង
ករណីដុតផ្ទះខ្លួនឯង

ប្រភព : kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]