ភ្នំពេញ៖ មកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុនា្មនម៉ោងផង តារាថៃតួអង្គក្នុងរឿង «បុព្វេ សន្និវាស» Bella Ranee មានសំណាងចូលក្រោប ថ្វាយបង្គំគាល់ សម្តែងការគួរសម ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរទៀត នេះបើយោងតាមរូបភាពដែលគេបង្ហោះ មុននេះបន្តិច។

យ៉ាងណាមិញ ឃើញថាតារាស្រីរូបនេះ បានស្លៀកពាក់ជាឈុតយ៉ាងសមរម្យបំផុត នៅក្នុងដំណើរមកកាន់ទឹកដីខ្មែរជាលើកទីពីរនេះ មិនត្រឹមតែប៉ុណ្ណោះឃើញថាកាយវិការរបស់តារារូបនេះ បានបញ្ជាក់ពីចរិតដ៏សុភាព ចំពោះព្រះមហាក្សត្រី ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រក៏ដូចជា មហាជនមួយចំនួនបើកភ្នែកធំៗតែម្តង ដោយទើបតែឃើញថាតារាថៃរូបនេះម្នាក់ទេ ដែលមានសំណាងបានជួបព្រះភ័ក្រ្ត និងចូលគាល់ព្រះមហាក្សត្រីខ្មែរបែបនេះ៕

ប្រភពរូបភាព៖ Royal du Cambodge

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Bella Ranee មកដល់ខ្មែរ
Bella Ranee មកដល់ខ្មែរ
បេឡា បានចូលគាល់ព្រះមហាក្សត្រី
បេឡា បានចូលគាល់ព្រះមហាក្សត្រី
បេឡា បានចូលគាល់ព្រះមហាក្សត្រី
បេឡា បានចូលគាល់ព្រះមហាក្សត្រី
បេឡា បានចូលគាល់ព្រះមហាក្សត្រី
បេឡា បានចូលគាល់ព្រះមហាក្សត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]