ភ្នំពេញ៖ ក្រោយពីបានចូលរួមសម្តែង ក្នុងរឿងភាគ «ផ្កាថ្ម» លោក យ៉ែម សំអូន ហាក់បានបង្ហាញអារម្មណ៍ពីក្នុងរឿងមកផ្សាភ្ជាប់ ជាមួយជីវិតពិតរបស់លោក។

ជារឿយៗលោកតែងបង្ហោះសារលើហ្វេសប៊ុក ដែលនិយាយពីក្នុងរឿងភាគ «ផ្កាថ្ម» តែវាហាក់បីដូចលោកកំពុងតែបរិយាយពីអារម្មណ៍ពិតក្នុងជីវិតពិតរបស់លោកទៅវិញ។ 

ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយរឿងភាគ ហង្សមាស លោកបានបញ្ជាក់ថាលោកពិតជាដិតដាមជាពិសេសនូវឈុត ដែលលោកសម្តែងជាតួឪពុក ហើយត្រូវកូនមិនទទួលស្គាល់ ដែលពិតជាធ្វើឲ្យលោកមានអារម្មណ៍ឈឺចាប់ជាខ្លាំង។

រឺឯនៅលើហ្វេសបុ៊កលោកផ្ទាល់ក៏បានបង្ហោះរូបមួយក្នុងឈុតរឿង «ផ្កាថ្ម» ដែលត្រូវកូនឈរបែរខ្នងដាក់ជាមួយ នឹងពាក្យថា «វានៅតែថិតនៅក្នុងការចងចាំមួយ ហើយវាប្រៀបដូចជាស្រមោល ដែលអន្ទោលតាមរាងកាយខ្ញុំ និងនៅក្នុងកែវភ្នែករបស់ខ្ញុំគ្នានថ្ងៃរលប់ នឹកតែមិនអាចជួប អ្នកណាខ្លះដែលយល់អារម្មណ៍មួយនេះ?» ដែលទាំងនេះ ត្រូវបានទស្សនិកជនសន្និដ្ឋានថា ជាអារម្មណ៍ពិតរបស់លោកជាមួយកូនស្រីនៅក្នុងជីវិតពិត។

សាររបស់លោក យ៉ែម សំអូន

យ៉ាងណាមិញ លោក យ៉ែម សំអូន បានញ្ជាក់ផងដែរថាលោកក៏ដូចជាតារាសម្តែងទាំងអស់ក្នុងរឿងភាគ «ផ្កាថ្ម» នេះគឺសុទ្ធតែបានដាក់អារម្មណ៍សម្តែង ខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីឲ្យរឿងភាគមួយនេះទទួលបានការគាំទ្រពីទស្សនិកជន និងជឿជាក់លើស្នាដៃផលិតរឿងភាគរបស់កូនខ្មែរផងដែរ៕

យ៉ែម សំអូន សម្តែងក្នុងរឿង «ផ្កាថ្ម»
យ៉ែម សំអូន សម្តែងក្នុងរឿង «ផ្កាថ្ម»
យ៉ែម សំអូន សម្តែងក្នុងរឿង «ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន