ភ្នំពេញ៖ កាលពីថ្មីៗ មានការលេចធ្លាយរឿងដ៏មិនគួរឲ្យជឿថា តារាចម្រៀងដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងវិថីសិល្បៈលោក ចាន់ សម័យ បែរជាត្រូវធ្លាក់ខ្លួនក្រ រហូតដល់ថ្នាក់ដើរស្ទូចត្រីដើម្បីរកស៊ីចិញ្ចឹមជីវិត។

ជាក់ស្តែង ខណៈពេលដែល ព័ត៌មានរបស់តារារូបនេះ កំពុងតែល្បីសុះសាយ ស្រាប់​តែថ្មីៗនេះ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានចេញមុខជួយជាថវិកាផ្ទាល់ខ្លួន តាមរយៈបងប្រុសរបស់លោក ជូនទៅអតីតតារាចម្រៀងលោក ចាន់ សម័យ រហូតដល់ ១០០០ដុល្លារ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺពិតជាធ្វើឲ្យមហាជនសរសើរដល់ទឹកចិត្តលោក ខេមរៈ សិរីមន្ត ខ្លាំងមែនទែន ព្រោះថានៅពេលដែលលោកឃើញ អតីតតារាចម្រៀង លោក ចាន់ សម័យ ជួបទុក្ខធំបែបនេះ លោកពិតជាមិនមើលនឹងភ្នែកនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]