ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលនិយមតាមដានវិស័យកំប្លែងនៅក្នុងប្រទេសយើង ប្រាកដជាបានដឹងហើយថា កាលពីច្រើនឆ្នាំកន្លងផុតទៅនាយកុយ និងនាយក្រឹម គឺជាដៃគូសម្តែងដ៏សាកសម ដែលមានមហាជនជាច្រើនបានកោតសរសើរ។

រាល់ការសម្តែងរបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា ព្រោះតែមានការស៊ីចង្វាក់នឹងគ្នា មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលអ្នកគាំទ្រចាំជាងគេនោះទេ គឺម៉ូតខោមួយដែលប្លែកដែលមិនធ្លាប់ឃើញមានអ្នកណា ជាពិសេសតារាជំនាន់ក្រោយស្លៀក ដែលជាខោ ពណ៌ក្រហម មានរូបបេះដូងលឿងនៅផ្នែកខាងក្រោយតែម្តង។

តែពេលនេះ តារាកំប្លែងស្រីលាភ ក៏បានរំលឹកឡើងវិញដោយឲ្យកូនភ្លោះរបស់នាងទាំងពីរ យកខោម៉ូតមួយនេះមកស្លៀក មើលទៅពិតជាប្លែកភ្នែកតែម្តង។

គួរបញ្ជាក់ផងដែរថា ម៉ូតខោមួយនេះ ជាម៉ូតដែលតារាកំប្លែងទាំងពីរដួងបានជ្រើស​យកមួយស្លៀកពេលលេងកំប្លែងជាមួយគ្នា កាលពីជាង១០ឆ្នាំមុនមកម្ល៉េះ ហើយវាក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រមកទល់នឹងបច្ចុប្បន្នផងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
កូនភ្លោះស្រីលាភ
នាយកុយ និងនាយក្រឹម
នាយកុយ និងនាយក្រឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)