ភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា វីរៈ និច ហាក់កំពុងតែសាងកេរ្ដិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈចម្រៀង កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ ពីសម្រស់របស់តារាស្រីរូបនេះវិញ គឺថាស្អាតមិនណយនោះទេ ជាពិសេសពេលនាងតុបតែងខ្លួនបែបសាមញ្ញម្តងៗ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកមហាជនមិនតិចនោះទេ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់ កញ្ញា​ វីរៈ និច  ដោយនាងបានស៊ែររូបភាពមួយសន្លឹក ដែលថតជាមួយនឹងបងប្រុសជាទីស្រលាញ់ ដោយមើលទៅសម្រស់របស់បងប្អូនមួយគូនេះ ពិតជាស្រស់ស្អាត និងស្រស់សង្ហា មិនធម្មតានោះទេ។

តែទោះជាយ៉ាងណាក្ដី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបងប្រុសរបស់តារាស្រីរូបនេះ មិនត្រឹមតែមានរូបរាងសង្ហានោះទេ ថែមទាំងមានទម្រង់មុខ មាត់ និងភ្នែក សឹងតែដូចបេះដាក់ជាមួយនឹង កញ្ញា វីរៈ និច ថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

និច និងបងប្រុស
បងប្រុស និច
និច និងបងប្រុស
និច និងបងប្រុស
និច និងបងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង