ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ( CDX ) បានឧបត្ថម្ភ និងគាំទ្រពិធីសម្ពោធឱ្យប្រើប្រាស់ «សទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើប» ដែលត្រូវបានចាត់ទុកជាសារៈប្រយោជន៍សម្រាប់ភាសាខ្មែរបច្ចុប្បន្ន ក៏ដូចជាវិស័យពាក់ព័ន្ធជាច្រើនដូចជាសេដ្ឋកិច្ច សាសនា វប្បធម៌ និងជាពិសេស វិស័យអប់រំ។

ពិធីសម្ពោធនេះ បានប្រព្រឹត្តិទៅដោយជោគជ័យនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយមានការចូលរួមពីសិស្សនិស្សិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

CDX ចូលរួមបង្កើនចំណេះដឹងនៅកម្ពុជា

ការគាំទ្រ និងការឧបត្ថម្ភដល់ពិធីនេះ បានកើតមានឡើងស្របពេលដែលក្រុមហ៊ុន CDX បន្តបេសកកម្មរបស់ខ្លួនក្នុងការជម្រុញវិស័យអប់រំ ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងការផ្តល់នូវធនធានសម្រាប់ការអប់រំនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការជំរុញការអប់រំជាសាធារណៈរបស់ក្រុមហ៊ុន CDX គឺមានវិសាលភាពធំធេង ហើយក្រុមហ៊ុនបានរៀបចំវេទិកា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដោយផ្តោតជាពិសេសលើវិស័យឧបករណ៍និស្សន្ទ។

CDX ចូលរួមបង្កើនចំណេះដឹងនៅកម្ពុជា

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោកបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ព្រះតេជគុណ ង៉ែតសុភាព ប្រធានបណ្ឌិត្យសភាស្រាវជ្រាវ នៃនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា លោក ឈិន សីហា អ្នកនិពន្ធសទ្ទានុក្រម បានសម្តែងទឹកចិត្តសោមន្សរីករាយចំពោះសមិទ្ធផលមួយនេះ ហើយជឿជាក់ថាសទ្ទានុក្រមនេះនឹងបម្រើផលប្រយោជន៍ដល់ប្រជាជាតិទាំងមូល។ 

បន្ទាប់មក លោក សីហា បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ជាពិសេស ក្រុមហ៊ុន CDX និងសមាជិកនៃបណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាចំពោះការគាំទ្រយ៉ាងពេញទំហឹង ដែលជម្រុញឱ្យមានវត្តមាននៃសទ្ទានុក្រម ក៏ដូចជាព្រឹត្តិការណ៍នេះផងដែរ។ លោកបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពាំនាំមកនូវស្នាដៃអប់រំផ្សេងៗទៀតនាពេលអនាគត។

CDX ចូលរួមបង្កើនចំណេះដឹងនៅកម្ពុជា

ក្នុងពិធីសម្ពោធនេះដែរ ក្រុមហ៊ុនCDX បានកោតសរសើរនូវការលេចរូបរាងឡើងនៃសទ្ទានុក្រមនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ រួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ពីព្រោះការអប់រំ ផ្ដល់អោយមនុស្សនូវចំណេះដឹង ជំនាញ និង បច្ចេកទេស ក៏ដូចជាការវិវឌ្ឍនៃភាពច្នៃប្រឌិត និងចក្ខុវិស័យ និងការយល់ដឹងពីរឿងរ៉ាវក្នុងជីវិត។

ការអប់រំ អាចបង្កើនសមត្ថភាពមនុស្សសម្រាប់ទប់ទល់នឹងភាពក្រីក្រ ភាពអយុត្តិធម៌ និងអំពើហឹង្សា ហើយផ្តល់នូវឱកាស ភាពយុត្តិធម៌ និង តម្លាភាពដល់សង្គម។ ឆ្លើយតបនឹងកត្តាទាំងនេះហើយទើបក្រុមហ៊ុន CDX បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ រួមទាំងធនធានមនុស្ស និងសម្ភារៈសិក្សា ដើម្បីកសាងសង្គមមួយដែលប្រកបដោយចំណេះដឹង។

ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមពិធីសម្ពោធនេះ បានវាយតម្លៃខ្ពស់លើ «សទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើប» ហើយជឿជាក់ថា វានឹងក្លាយជាកត្តាជំរុញដ៏ខ្លាំងក្លាមួយក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕

CDX ចូលរួមបង្កើនចំណេះដឹងនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]