បរទេស៖  ប្រទេសនីមួយៗសុទ្ធតែមានច្បាប់របស់ប្រទេសគេ ដែលតម្រូវឱ្យប្រជាជនអនុវត្តតាម និងដើម្បីងាយស្រួលគ្រប់គ្រង  ដូចពាក្យចាស់ថា «ប្រទេសមានច្បាប់គ្រួសារមានវិន័យ»។

ដោយឡែកនៅបណ្តាប្រទេសមួយចំនួនលើពិភពលោក មានប្រទេសខ្លះបានចែងច្បាប់ដែលគួរឱ្យហួសចិត្តមែនទែន ដែលមិននឹកស្មានថាអាចមានច្បាប់បែបនេះកើតឡើងបានទាល់តែសោះ។

ចង់ដឹងថាប្រទេសណាខ្លះមានច្បាប់ចម្លែកៗ និងគួរឱ្យហួសចិត្ត មកតាមដានទាំងអស់គ្នា៖

១០. ចាប់កណ្តុរខុសច្បាប់

នៅទីក្រុង Cleveland នៃរដ្ឋអូហាយ៉ូ សហរដ្ឋអាមេរិក មានច្បាប់មួយដ៏សែនហួសចិត្ត គឺហាមចាប់កណ្តុរបើគ្មានអាជ្ញាបណ្ណស្របច្បាប់។  វាពិតជារឿងដ៏ចម្លែក និងគួរឱ្យចង់សើចផងដែរ នៅពេលកណ្តុរដែលជាសត្វបំផ្លាញ និងជាមេបង្កមេរោគមិនអាចត្រូវគេចាប់ ឬសម្លាប់តាមអំពើចិត្តនៅក្នុងទីក្រុងមួយនេះបាន។

ចាប់កណ្តុរជាប់ទោស

៩. ភ្លេចថ្ងៃកំណើតប្រពន្ធជាប់ទោស

ការភ្លេចថ្ងៃកំណើតប្រពន្ធអាចគ្រាន់តែមានរឿងឈ្លោះប្រកែក  អន់ចិត្ត និងបញ្ហាតិចតួចជាមួយគ្នាប៉ុណ្ណោះ តែសម្រាប់ប្រទេសសាម័រវិញ គឺខុសគ្នាដាច់តែម្តង ព្រោះបើហ៊ានតែមិនចាំថ្ងៃកំណើតប្រពន្ធ អ្នកនឹងទទួលទោសជាមិនខាន។  ក្នុងករណីប្រពន្ធមិនរាយការណ៍ដល់ប៉ូលិសវាមិនមែនជាបញ្ហាប៉ុន្មានទេ តែនៅតែអាចជាប់ទោសដដែលបើមានគេដឹង។  ដូច្នេះទោះមិនបានរៀបចំពិធីខួបកំណើតធំដុំយ៉ាងណាក៏ដោយ ក៏បុរសៗនៅប្រទេសសាម័រមិនភ្លេចនិយាយពាក្យថា «រីករាយថ្ងៃកំណើត» ទៅកាន់ប្រពន្ធរបស់គេដែរ។

ភ្លេចថ្ងៃកំណើតប្រពន្ធជាប់ទោស

៨. ស្រីៗក្មេងៗចាប់រលាក់ដៃជាមួយមនុស្សប្រុសជាប់ទោស

នៅក្នុងប្រទេសស្វាហ្ស៊ីឡែន ច្បាប់មួយបានចែងថា ក្មេងស្រីមិនអនុញ្ញាតិឱ្យចាប់ដៃ ឬរលាក់ដៃស្វាគមន៍ជាមួយនឹងបុរសឡើយ។ ច្បាប់មួយនេះពិតជាចម្លែក ដូច្នេះហើយបានជាស្តេច Mswati ទី៣ នៃប្រទេសស្វាហ្ស៊ីឡែនកំពុងតែពិចារណា និងពិភាក្សាដកច្បាប់មួយនេះចេញ ព្រមទាំងច្បាប់មួយចំនួនផ្សេងទៀតដែលមិនសមហេតុផលចេញពីប្រទេសរបស់ទ្រង់។

ស្រីៗក្មេងៗចាប់រលាក់ដៃជាមួយមនុស្សប្រុសជាប់ទោស

៧. ច្របាច់យកទឹកដោះរបស់សត្វគោអ្នកដទៃអាចជាប់ទោស

ភាគច្រើននៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក គឺជារដ្ឋដែលសំបូរអ្នកប្រកបរបរកសិកម្ម ជាពិសេសចិញ្ចឹមគោយកទឹកដោះ។  តែរដ្ឋនេះមានច្បាប់ដ៏ចម្លែកមួយគឺការច្របាច់ទឹកដោះគោរបស់អ្នកដទៃអាចជាប់ទោស។ បើទោះបីជាច្បាប់មួយនេះមិនត្រូវបានគេបញ្ចូលទៅក្នុងប្រព័ន្ធច្បាប់រដ្ឋតិចសាស់តទៅទៀតក៏ដោយ តែអ្នកដែលច្របាច់យកទឹកដោះគោរបស់អ្នកផ្សេងនៅតែជាប់ទោស និងទទួលពិន័យ ដោយគេយល់ថាអាចការពារពីការលួចទឹកដោះគោរបស់អ្នកដទៃបាន។

ច្របាច់យកទឹកដោះរបស់គោអ្នកដទៃអាចជាប់ទោស

៦. ថើបគ្នាតាមផ្លូវរថភ្លើងខុសច្បាប់

ប្រទេសបារាំងជាប្រទេសដែលបានបង្កើតកំណើតវប្បធម៌នៃការថើបនេះឡើង ហើយបានសាយភាយទៅកាន់ប្រទេសដទៃទៀតនៅពាសពេញពិភពលោក តែបែរជាមានច្បាប់នៃការថើបមួយដ៏សែនហួសចិត្តទៅវិញ។  គូស្នេហ៍ទាំងអស់ត្រូវបានហាមប្រាមមិនឱ្យថើបគ្នានៅតាមផ្លូវធ្វើដំណើរនៃរថភ្លើងទេ ដោយគេជឿថាសកម្មភាពទាំងអស់នេះអាចបង្កឱ្យមានការកកស្ទះផ្លូវធ្វើដំណើរ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដំណើរផ្សេងទៀតបាន។

ថើបគ្នាតាមផ្លូវរថភ្លើង អាចជាប់ទោស

៥. ស្រីៗមិនកំណត់អាយុរៀបការ

ស្តាប់មើលទៅវាគ្មានអ្វីចម្លែកទេ បើមនុស្សស្រីប្រទេសអារ៉ាប៊ី សាអូឌីត មិនចាំបាច់កំណត់អាយុរៀបការ  ចង់រៀបការអាយុប៉ុន្មានក៏បាន។ តែអ្វីដែលហួសចិត្តនោះគឺបុរសៗអាចស្នើសុំរៀបការជាមួយនឹងក្មេងស្រីដែលទើបតែមានអាយុ ៧ ទៅ៨ឆ្នាំក៏បានដែរដោយគ្មានបញ្ហា និងមិនអាចប្រឆាំងបាន។  ជាពិសេសចំពោះពាក្យបណ្តឹងសុំលែងលះរបស់ក្មេងស្រីអាយុ ៧ ទៅ ៨ឆ្នាំថែមទាំងមិនត្រូវតុលាការទទួលយកទៀតផង បានន័យថាមនុស្សស្រីមិនអាចសុំប្តឹងលែងលះបានទេនៅប្រទេសអារ៉ាប៊ី សាអូឌីត។

ស្រីៗមិនកំណត់អាយុរៀបការ

៤. ស្រ្តីរៀបការហើយហាមផឹកស្រាលើសពី១កែវ

ពិតជាចម្លែកណាស់ នៅក្នុងទីក្រុង La Paz ប្រទេស Bolivia ច្បាប់មួយបានចែងថា មនុស្សស្រីដែលរៀបការហើយមិនអាចផឹកស្រាផ្តេសផ្តាសបានឡើយ។ ក្នុងករណីចង់ផឹកស្រាមែន គឺផឹកមានកំណត់បានត្រឹមមួយកែវប៉ុណ្ណោះ ជាពិសេសគឺត្រូវតែផឹកនៅចំពោះមុខប្តីរបស់នាងទៀតផង។

ក្រុង La Paz ប្រទេស Bolivia៖ ស្រ្តីរៀបការហើយហាមផឹកស្រាលើសពី១កែវ

៣. លួចហែកគុកមិនខុសច្បាប់

នៅក្នុងប្រទេសដាណឺម៉ាកមានច្បាប់មួយដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើឱ្យជនដែលជាប់ទោសនៅក្នុងគុករីករាយមែនទែន តែក៏ប្រថុយណាស់ដែរ។ នៅក្នុងប្រទេសនេះអ្នកជាប់គុកអាចលួចចេញពីគុកបាន ហើយបើហែកគុកបានសម្រេចថែមទាំងមិនជាប់ទោសទៀតផង តែក្នុងករណីគេចាប់បាន អ្នកទោសនោះនឹងត្រូវតែជាប់ទោសដែលនៅសល់បន្តដដែល។

លួចហែកគុកមិនខុសច្បាប់

២. មិនអាចលាបពណ៌ផ្ទះដោយគ្មានការអនុញ្ញាតិពីរដ្ឋាភិបាល

ផ្ទះគឺជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះទៅហើយ ចង់ធ្វើអ្វីកែលំអអ្វីក៏បានមិនថាអីចឹង? តែសម្រាប់ប្រទេសស៊ុយអែតពិតជាចម្លែកមែនទែន គ្រាន់តែចង់លាបពណ៌ផ្ទះខ្លួនឯងក៏ត្រូវតែសុំការអនុញ្ញាតិពីរដ្ឋដែរ។ ហើយទាល់តែមានអាជ្ញាបណ្ណទើបអ្នកអាចលាបពណ៌ផ្ទះ ឬជួសជុលផ្ទះរបស់អ្នកបាន។

មិនអាចលាបពណ៌ផ្ទះដោយគ្មានការអនុញ្ញាតិពីរដ្ឋាភិបាល

១. កាច់ទឹកបង្គន់ក្រោយម៉ោង១០យប់ខុសច្បាប់

នៅក្នុងប្រទេសស្វីសមានច្បាប់ដ៏ចម្លែកមួយ  មិនអាចកាច់ទឹកបង្គន់ក្រោយពីម៉ោង ១០យប់  ព្រោះអាចចាត់ទុកថាជាពេលដែលមនុស្សត្រូវការសម្រាក ហើយសំឡេងកាច់ទឹកអាចរំខានដល់អ្នកជិតខាងបាន។ បើអ្នកហ៊ានល្មើសអ្នកនឹងត្រូវជាប់ទោស ព្រោះគេបានចាត់ទុកថានេះជាអំពើខុសច្បាប់។ ដូច្នេះបើរាន់ទៅបន្ទប់ទឹកពេលយប់មែនមានតែទ្រាំៗទៅ ចាំព្រឹកស្អែកចាំកាច់ទឹកតែម្តងទៅជាការស្រេច៕

កាច់ទឹកបង្គន់ក្រោយម៉ោង១០យប់ខុសច្បាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]