ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងតែសាងប្រជាប្រិយភាពកាន់តែខ្លាំងឡើង តាមរយៈការបញ្ចេញចម្រៀង និងជាពិសេសការតុបតែងខ្លួនប្លែកៗ នៅតាមបណ្ដា Concert នានាផងដែរ។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ក្រុមគ្រួសាររបស់តារាចម្រៀង អ្នកនាង ពេជ្រ សោភាវិញ បើទោះបីជានាពេលបច្ចុប្បន្ន តារាស្រីរូបនេះមានការមមាញឹកខ្លាំងយ៉ាងណា ក៏គេសង្កេតឃើញថាតារាស្រីរូបនេះ តែងតែឆ្លៀតពេលទទួលទានអាហារ និងជាពិសេសជួបជុំជាមួយបងប្អូន នៅក្នុងឱកាសពិសេសៗរបស់សមាជិកគ្រួសារខ្លួនផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ គឺជាថ្ងៃកំណើតបងស្រីរបស់ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ដោយក្នុងនោះដែរសមាជិកក្រុមគ្រួសារតារាស្រីរូបនេះ បាននាំគ្នាSurprise ខួបកំណើតបងស្រីខ្លួនជាមួយនំខេក និងកាដូផ្សេងៗជាច្រើន ហើយអ្វីដែលពិសេសនោះ អ្នកនាង ពេជ្រ សោភា បានSurpriseបងស្រី ដោយបានដាក់បង្កប់ កាដូចិញ្ចៀនមាស ដ៏ស្រស់ស្អាតមួយនៅក្នុងនំ ដែលធ្វើឲ្យបងស្រីរបស់ខ្លួន មានក្ដីរំភើបចិត្តជាខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន បាននាំគ្នាសរសេរសារជូនពរថ្ងៃកំណើតបងស្រីរបស់នាង និងបានសម្ដែងការកោតសរសើរពីទឹកចិត្តដ៏ល្អមួយនេះរបស់ អ្នកនាង ពេជ្រ សោភា ជាខ្លាំងផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
បងស្រី ពេជ្រ សោភា
បងស្រី ពេជ្រ សោភា
ពេជ្រ សោភា និងបងស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា