ភ្នំពេញ៖ ក្រោយពីទទួលដំណឹងថាអតីតបេក្ខជននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់អន្តរជាតិ The Voice Cambodia រដូវកាលទី២ លោកឃី សុឃុន បានភ្ជាប់ពាក្យរួចមកហើយយ៉ាងស្ងាត់ៗនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមិនធម្មតានោះទេ។
ជាក់ស្តែង កាលពីម្សិលមិញនេះដែរ គូដណ្តឹងជាទីស្រលាញ់របស់តារារូបនេះ បានរៀបចំពិធីខួបកំណើតដ៏សាមញ្ញមួយ តែបានបង្កប់នូវការស្រលាញ់យ៉ាងធំធេង ទោះបីជាការរៀបចំនោះមិនធំដុំយ៉ាងណាក្តី តែមើលទៅពិតជាសប្បាយរីករាយ និងពោរពេញដោយសុភមង្គល។
ស្របពេលជាមួយគ្នានេះដែរ គូដណ្តឹងរូបស្រស់របស់បេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះ បានបញ្ចេញសារមួយ យ៉ាងផ្អែមល្ហែម អានហើយសឹងលើសជាតិស្ករ ដោយក្នុងនោះនាងបាននិយាយទៅកាន់លោកយ៉ាងដូច្នោះថា៖
«រីករាយថ្ងៃខួបកំណើតបងសម្លាញ់អូនសុំទោសបងផងដែលថ្ងៃ ១០.០៧.១០១៨ ជាថ្ងៃពិសេសបងអូនមិនបានចូលរួម តែអូនបានធ្វើមុនថ្ងៃនឹងដែលអូនសង្ឃឹមថាបងមិនខឹងអូន ហើយនឹងពេញចិត្តវា គ្រួសារគ្មានអ្វីឲ្យបងទេមានតែការស្រលាញ់ ការស្មោះត្រង់នឹងការឲ្យកម្លាំងចិត្តដល់បង ហើយអូនគ្មានកាដូអ្វីជូនបងទេ មានតែពាក្យជួនពរបង ឲ្យមានសុខភាពល្អ នឹងមានអ្នកគាំទ្របងកាន់តែច្រើន និងទទួលបានជោគជ័យក្នុងការងារប្រាថ្នាអ្វីឲ្យដូចបំណងមានសម្រស់កាន់តែស្អាត( អូនស្រលាញ់បង)»៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]