អង់គ្លេស៖ ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Kyle Walker បានប្រកាសលើ Twitter របស់គេអំពីភាពសប្បាយរីករាយពេលដឹងថាក្មេងៗក្រុមបាល់ទាត់ជ្រូកព្រៃទាំង ១២នាក់ និងគ្រូបង្វឹក ១ នាក់បានចេញផុតពីរូងភ្នំថាំហ្លួងក្នុងសប្ដាហ៍នេះ ដោយគេបានសន្យាថានឹងផ្ដល់អាវក្រុមជម្រើសជាតិអង់គ្លេសឲ្យពួកគេ។

Kyle Walker ប្រកាសលើ Twitter

ក្រុមបាល់ទាត់ក្មេងៗមួយក្រុមដែលមានឈ្មោះថា Wild Boar FC ឬក៏គេបានស្គាល់ថាក្រុមជ្រូកព្រៃ Academic ដែលមានសមាជិក ១២ នាក់អាយុចន្លោះពី ១១ ដល់ ១៦ ឆ្នាំនិងមានគ្រូបង្វឹកវ័យ ២៥ ឆ្នាំមួយរូបផងដែរ បានជាប់នៅក្នុងរូងភ្នំថាំងហ្លួងដែលមានសភាពងងឹងសូន្យឈឹងអស់រយៈពេល ១៨ ថ្ងៃ មុននឹងត្រូវបានគេជួយសង្គ្រោះដោយជោគជ័យនៅថ្ងៃអង្គារទី ១០ ខែកក្កដា ឆ្នាំ ២០១៨នេះ។

គួរឲ្យដឹងផងដែរថា មិនមែនតែខ្សែកាពារ Walker តែម្នាក់នោះទេ ដែលបានប្រកាសថានឹងជួយផ្តល់អាវដល់ក្មេងៗទាំង ១២ នាក់រួមទាំងគ្រូបង្វឹកម្នាក់នោះប៉ុណ្ណោះទេ ពោលគឺមានក្លិបបាល់ទាត់ Manchester United ក៏បានបង្ហោះពីភាពរីករាយនឹងបានអញ្ជើញពួកគេទៅទស្សនាកីឡដ្ឋាន Old Trafford អំឡុងពេលយុទ្ធនាការ Premier League រដូវកាលថ្មីផងដែរ។

Kyle Walker

សូមបញ្ជាក់ថា ប្រធានបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA លោក Gianni Infantino ក៏ធ្លាប់បានអញ្ជើញពួកគេឲ្យទៅមើលការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៥ ខែកក្កដាផងដែរ ប៉ុន្តែពួកគេមិនអាចទៅបាន ដោយសារតែសុខភាពពួកគេនៅមិនទាន់ល្អប្រសើរនោះទេជាពិសេស ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យខេត្តឈាងរ៉ៃ តម្រូវឱ្យពួកគេសម្រាកព្យាបាលមួយរយៈទៀតសិនដែរ៕

ក្រុម Wild Boar FC ឬ ក្រុមជ្រូកព្រៃ Academic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]