អង់គ្លេស៖ ក្រុម Manchester City បាននាំយកកីឡាករ Riyad Mahrez មកកាន់ទឹកដី Etihad ជាស្ថាពរ ក្រោយពីតាមប្រម៉ាញ់រូបគេជាង២រដូវកាលមក។

ខ្សែបម្រើសញ្ជាតិអាល់ហ្ស៊េរីរូបនេះបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ Manchester City ដែលកុងត្រានេះនឹងផុតកំណត់នៅឆ្នាំ២០២៣ឯណោះ។ 

កីឡាករ Riyad Mahrez

ក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ឆ្នាំ២០១៨ បានចំណាយប្រាក់ជាង៧០លានដុល្លារអាមេរិកទៅលើតម្លៃខ្លួនរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះ។

ក្រោយពីចុះកុងត្រារួចរាល់ Mahrez បាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួនពិតជាមានមោទនភាពណាស់ដែលក្រុម Manchester City បានសម្រេចនាំយកខ្លួនមកកាន់ទឹកដី Etihad ហើយលោកសង្ឃឹមថាលោកនឹងធ្វើបានល្អនៅក្រោមការបង្វឹករបស់លោក Pep Guardiola។ 

លោក Guardiola និងកីឡាករ Mahrez

គួរឲ្យដឹងថា Riyad Mahrez បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីពីរក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយកីឡាករដែលឈរនៅលេខមួយគឺ ខ្សែបម្រើ Kevin de Bruyne ដែលមានតម្លៃខ្លួនជាង៩០លានដុល្លារអាមេរិក ក្រោយពី Manchester City នាំយករូបគេមកកាន់ទឹកដី Etihad នៅឆ្នាំ២០១៦៕

កីឡាករ De Bruyne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]