ថៃ៖ បន្ទាប់ពីការរុករក និងជួយសង្គ្រោះក្រុមកីឡាករទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានបញ្ចប់ទៅដោយ ភាពជោគជ័យ និងប្រកបដោយសុវត្ថិភាពនោះ ពេលនេះមនុស្សទាំង ១៣នាក់កំពុងតែបញ្ជូនទៅ កាន់មន្ទីរពេទ្យ នៅក្នុងខេត្ត ឈៀងរ៉ៃ ដើម្បីតាមដានអំពីសុខភាពរបស់ពួកគេបន្តយ៉ាងលម្អិត។

ក្នុងនោះដែរ វិធីជួយសង្គ្រោះ មនុស្សទាំង ១៣នាក់នេះ គឺតម្រូវឲ្យអ្នកទាំង ១៣ត្រូវចេះជ្រមុជទឹក ទើបអាចហែលចេញមកខាងក្រៅបាន។ ដូច្នោះហើយ គេត្រូវបញ្ចូនកងទ័ពជើងទឺក ៤នាក់ ដើម្បីបង្រៀនការជ្រមុជទឹកដល់ពួកគេ និងគ្រូពេទ្យប្រចាំម្នាក់ ដែលតែងមើលថែសុខភាពអ្នកទាំង ១៣នៅខាងក្នុងរូងភ្នំនោះ ដើម្បីឲ្យ អ្នកទាំង ១៣ ចេះជ្រមុជទឹកឲ្យលឿនបំផុត តាមដែលគេអាចធ្វើបាន។

យ៉ាងណាមិញបន្ទាប់ពី មនុស្សទាំង ១៣នាក់ចេញមកខាងក្រៅអស់ហើយនោះ ប្រជាពលរដ្ឋយ៉ាងច្រើន សន្ធឹកសន្ធាប់ ក៏ដូចជាក្រុមគ្រួសារ បងប្អូន បាននៅឈររង់ចាំ កងកម្លាំងពិសេសទាំង ៥នាក់នេះ ចេញមក ដើម្បីស្វាគមន៍ និង និយាយពាក្យអរគុណទៅកាន់ពួកគេ៕

ចង់ជ្រាបកាន់តែច្បាស់ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កងទ័ពជើងទឹកទាំង ៤
រូបភាពដែលប្រជាជនរង់ចាំកងទ័ពជើងទឹក
រូបភាពដែលប្រជាជនរង់ចាំកងទ័ពជើងទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]