អុីស្លង់៖ វិចិត្រករឆ្លាក់​រូប​សំណាក​ដែលមានឈ្មោះ Edgar Askelovic ជាជនជាតិអង់គ្លេសបាន​ឆ្លាក់​រូប​ Conor McGregor ដើម្បី​ធ្វើ​ជា​អំណោយ​សម្រាប់ថ្ងៃ​ខួប​កំណើត​របស់​កីឡាករ​រូបនោះនា​ថ្ងៃ​ទី ១៤ កក្កដា​ខាង​មុខ។

រូប​សំណាក Conor McGregor

សិល្បះករឆ្លាក់រូបសំណាកមួយនេះបាន​ចំណាយ​ថវិកា​ប្រមាណជាង ៥ ម៉ឺន​ផោន (ជាង ៦.៦ ម៉ឺន​ដុល្លារ​អាមេរិក) ដើម្បី​ឆ្លាក់​រូប​ចម្លាក់​មួយ​នេះឲ្យរួចរាល់ ដោយរយៈ​ពេល​ក្នុងការឆ្លាក់​រូប​នេះ គឺមិន​ត្រូវ​បាន​លោក Edgar ទម្លាយ​ឲ្យដឹងនោះឡើយ។

គួរបញ្ជាក់ថា រូប​ចម្លាក់របស់​ Conor មាន​ទម្ងន់​ដល់ទៅជាង ១០១ គីឡូ​ក្រាម។ ដែលមានពុក​មាត់ និង​ពុក​ចង្កា​រផងដែរនៅក្នុង​រូប​សំណាកនោះ ដោយត្រូវ​បានគេផលិតឡើង​​ពី​សក់​មែន​ទែនដូចទៅនឹងមុខមាត់ពិិតរបស់ Conor អញ្ចឹង។

រូប​សំណាក Conor McGregor
រូប​សំណាក Conor McGregor

សូមបញ្ជាក់ថា រូប​សំណាក​មួយនេះនឹង​ត្រូវ​បាន​សម្ពោធឡើងដោយ​មាន​វត្តមាន​របស់​McGregor ផ្ទាល់​តែម្តងនៅ​ក្នុងសារមន្ទីរ JD Malat នៅ​ទីក្រុង​ឡុងដុង នៅ​ថ្ងៃ​ទី ១៤ កក្កដា​ ខាង​មុខ ដែល​ជា​ថ្ងៃ​ខួប​កំណើតក្នុង​អាយុ ៣០ របស់​គេ ខណៈរូប​ចម្លាក់​នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨​។

លោក Askelovic ក៏បាន​និយាយ​ថា គេមាន​កិត្តិយសណាស់ ដែល​កីឡាករ​ McGregor ទទួល​យក​អំណោយ​ជា​រូប​ចម្លាក់​មួយ​នោះ។ ទោះ​ជា​យ៉ាង​ណា វិចិត្រករ​ជំនាញ​រូបនោះ មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​ ដែល​នាំ​ឲ្យ​លោក​ធ្វើ​បែប​នេះនោះទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​ចង់​បង្កើត​ស្នាដៃ​មួយ​ដែល​រួម​បញ្ចូល​បច្ចេកទេស​សិល្បៈ​ជា​ច្រើនផ្នែក៕

រូប​សំណាក Conor McGregor
រូប​សំណាក Conor McGregor
រូប​សំណាក Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]