ជប៉ុន៖ កីឡាករ Fernando Torres បានសម្រេចចិត្តចូលរួមជាមួយក្លិប Sagan Tosu នៅក្នុងក្របខណ្ឌបាល់ទាត់កំពូលរបស់ជប៉ុន។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រារយៈពេល១៨ខែជាមួយក្លិបជប៉ុនមួយនេះ ក្រោយពីរូបគេបានចាកចេញពីក្លិប Atletico Madrid តាំងពីរដូវកាលបានបញ្ចប់នៅចុងខែឧសភាកន្លងទៅ។ 

កីឡាករ Torres និងម្ចាស់ក្លិប

ក្រោយពីចុះកុងត្រារួចរាល់ អតីតកីឡាករក្រុម Liverpool រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលការទាក់ទងពីក្លិបជាច្រើន ក្រោយពីលោកប្រកាសជាសាធារណៈថាខ្លួននឹងចាកចេញពីក្រុម Atletico Madrid។

អតីតខ្សែប្រយុទ្ធរបស់ Chelsea រូបនេះបានបន្តថា លោកបានសម្រេចចិត្តមកលេងឲ្យ Sega Tosu ដោយសារតែលោកចង់ធ្វើអ្វីដែលថ្មី ហើយប្លែក ណាមួយទៀត ទីនេះគឺជាកន្លែងដែលសាកសមបំផុតសម្រាប់បញ្ចប់អាជីពរបស់លោក។ 

កីឡាករ Torres និងម្ចាស់ក្លិប

Fernado Torres បានកំពុងតែដើរតាមគន្លងរបស់ Andres Iniesta ដោយពួកគេទាំងពីររូបបានបដិសេធមិនលេងនៅទ្វីបអ៊ឺរ៉ុបបន្តទៀតទេ ដោយជ្រើសរើសយកអាស៊ីជាទ្រនំចុងក្រោយនៃអាជីពរបស់ពួកគេ៕

កីឡាករ Iniesta និង Torres

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]