អង់គ្លេស៖ ក្រោយពីដំណឹងនៃក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំ ត្រូវបានក្រុមសង្គ្រោះជួយបានទាំងអស់រួចមក ក្លិបបិសាចក្រហម Manchester United បានប្រកាសជាសាធារណពីការអញ្ជើញពួកគេមកទស្សនាកីឡដ្ឋាន Old Trafford នៅប្រទេសអង់គ្លេស។ 

ក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំ

ក្រុមកីឡាករដែលជាប់ក្នុងរូងភ្នំដែលមានដូចជាក្រុមកីឡាករចំនួន១២នាក់ និងគ្រូបង្វឹករបស់គេ១នាក់ផងនោះ គឺបានក្រុមជួយសង្គ្រោះធើ្វការសង្គ្រោះបានជាស្ថាពរហើយ ខណៈពេលនេះពួកគេកំពុងត្រូវបានក្រុមគ្រូពេទ្យព្យាបាល និងមើលថែទាំងយ៉ាងយកចិត្ដទុកដាក់។

ក្រោយពីបានទទួលដំណឹងនេះ ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ២០សម័យ Man Utd បានធើ្វការប្រកាសជាសាធារណលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «Manchester United ពិតជាមានក្ដីរំភើបដោយទទួលដំណឹងថា ក្រុមកីឡាករទាំង១២ និងគ្រូបង្វឹក១នាក់របស់គេ មានសុវត្ថិភាពនៅពេលនេះ។ ពួកគេសូមធើ្វការអញ្ជើញពួកគេមកកាន់កីឡដ្ឋាន Old Trafford ដើម្បីចូលរួមទស្សនានាពេលឆាប់ៗនេះ»៕  

សេចក្ដីប្រកាសរបស់ Man Utd
ក្រុមកីឡាករអំឡុងពេលជាប់ក្នុងរូងភ្នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]