ភ្នំពេញ៖ ក្មេងស្រីដ៏កម្សត់ម្នាក់ត្រូវបានមហាជនមានចិត្តអាណិតនាងគ្រប់គ្នា ព្រោះតាំងពីកើតមិនស្គាល់ទេពាក្យថាកក់ក្តៅចំពោះម្តាយឪពុក ដោយត្រូវម្តាយនិងឪពុកនាងតូចរូបនេះ បានស្លាប់តាំងពីកើតបានប៉ុន្មានខែ រួចមករស់នៅជាមួយនឹងម្តាយមីង តែជាអកុសល ម្តាយមីងរបស់នាង ត្រូវបានស្លាប់បាត់ចោលទៅទៀតកាលពីពេលថ្មីៗនេះ។

ក្រោយពីជួបទុក្ខទាំងនេះ ក្មេងតូចរូបនេះត្រូវរស់នៅម្នាក់ឯង នៅក្នុងផ្ទះតូចមួយ ខណៈពេលដែរ នាងចង់រៀនសូត្របានចូលរៀនឲ្យមានចំណេះ និងចង់បានកង់មួយដើម្បីជិះទៅសាលារៀនដូចគេ នេះបើយោងតាមវីដេអូមួយដែលព្រះតេជគុណកក្កដា សោភ័ណ បានបង្ហោះ។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញដូច្នោះ តារាពហុជំនាញដែលមានចិត្តបុណ្យអ្នកនាងខាត់ សុឃីម អាណិតយ៉ាងខ្លាំងក៏បានបញ្ចេញសារមួយថា៖«តើក្មួយចង់រៀនមែនទេ មីងចង់អោយក្មួយមកនៅជាមួយមីង»។

សារដ៏ខ្លីមួយនេះពិតជាមានន័យជ្រៅខ្លាំង ធ្វើឲ្យមហាជនសរសើរទឹកចិត្តនាងគ្រប់គ្នា លើសពីនេះនាងក៏បានធ្វើការទាក់ទងទៅក្មេងតូចរូបនេះផងដែរ ក៏ប៉ុន្តែនាងបានបដិសេធ ថាមិនចង់មកនោះទេ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ៖ 

ខាត់ សុឃីម
ខាត់ សុឃីម
ក្មេងស្រីដ៏កម្សត់
ក្មេងស្រីដ៏កម្សត់
ក្មេងស្រីដ៏កម្សត់
ក្មេងស្រីដ៏កម្សត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម