អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo បានប្រកាសចាកចេញពីក្លិប Real Madrid ជាផ្លូវការកាលពីយប់មិញ ដោយរូបគេបង្ហោះសារអរគុណអ្នកគាំទ្ររូបគេទាំងអស់ដែលបានជួយលើកទឹកចិត្តរូបគេក្នុងរយៈពេលជាង៩ឆ្នាំជាមួយក្លិប។

សារថ្លែងអំណរដល់អ្នកគាំទ្ររបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេបង្ហោះក្នុងគេហទំព័រផ្លូវការរបស់ក្លិប Real Madrid កាលពីយប់មិញ បន្ទាប់ពីក្លិបបានប្រកាសជាសាធារណៈអំពីយល់ព្រមឲ្យកីឡាករវ័យ៣៣ឆ្នាំរូបនោះផ្ទេរទៅលេងឲ្យក្រុម Juventus។ 

កីឡាករ Cristiano Ronaldo

ក្នុងសារនោះ អតីតកីឡាករក្រុម Manchester United រូបនេះបាននិយាយថា៖

«​រយៈកាលប៉ុន្មានឆ្នាំដែលខ្ញុំបានស្ថិតនៅក្នុងក្រុង Madrid គឺជាពេលវេលាដែលសប្បាយបំផុតនៅក្នុងជីវិតខ្ញុំ ហើយខ្ញុំគ្មានពាក្យអ្វីក្រៅពីអរគុណដល់ក្លិបនិងអ្នកគាំទ្រទាំងអស់គ្នាយ៉ាងជ្រាលជ្រៅ ដែលតែងតែគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។

យ៉ាងណាមិញ ខ្ញុំគិតថានេះជាពេលដែលល្អសាកសមបំផុតក្នុងការចាកចេញពីក្លិបដើម្បីចាប់ផ្តើមនូវដំណាក់កាលថ្មីនៃអាជីពរបស់លោក បែបនេះហើយទើបខ្ញុំបានស្នើសុំការអនុញ្ញាត្តិពីក្លិបដើម្បីចាកចេញទៅក្លិបមួយទៀត ហើយខ្ញុំក៏សូមឲ្យអ្នកទាំងអស់គ្នាជាពិសេសអ្នកគាំទ្រ ឲ្យយោគយល់នូវការសម្រេចចិត្តរបស់លោកផង។

[…] ខ្ញុំបានចាត់ទុកក្រុម Real Madrid ដូចជាផ្ទះទីពីរទៅហើយ មិនតែប៉ុន្តែប៉ុណ្ណោះ ខ្ញុំក៏បានចាត់ទុក ទាំងមិត្តរួមក្រុម ទាំងបុគ្គលិក នៅក្នុងក្លិបទាំងអស់ដូចជាគ្រួសារតែមួយទៅហើយ។

[…] ខ្ញុំសូមអរគុណដោយអស់ពីសុទ្ធចិត្តម្តងទៀតទៅកាន់អ្នកគាំទ្រនិងទៅកាន់ក្លិបផងដែរ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង៩ឆ្នាំនេះ ហើយលោកសូមជូនពរឲ្យក្លិបទទួលតែជោគជ័យទៅថ្ងៃអនាគត។ Hala Madrid! »៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]