ភ្នំពេញ៖ តារាចម្រៀង និងសម្តែងល្បីឈ្មោះ ជំនាន់ឆ្នាំ ២០០០ អ្នកនាង ឡាយ លក្ខិណា បានវិលត្រលប់ចូលសិល្បៈវិញ ក្រោយពីបានផ្អាកអស់រយៈពេលយ៉ាងយូរ។

ក្រោយពីវិលចូលសិល្បៈភ្លាមអ្នកនាង ឡាយ លក្ខិណា ក៏បានចូលរួមសម្តែងខ្សែភាពយន្តភាគឲ្យស្ថានីយទូរទស្សន៍ ដ៏ពេញនិយមហង្សមាស HDTV ភ្លាមផងដែរ ដែលអ្នកនាងបានបញ្ជាក់ថា នេះគឺជាខ្សែរភាពយន្តភាគដំបូងហើយសម្រាប់អ្នកនាង ក្នុងការដែលត្រលប់ចូលសិល្បៈវិញនេះ។

តារាសម្តែងដែលជាប់ឈ្មោះជាស្រីស្អាតបួនដួងអំឡុងឆ្នាំ ២០០០ រូបនេះ បានបន្ថែមថា អ្នកនាងពិតមានអារម្មណ៍សប្បាយចិត្ត ក្នុងការត្រលប់ចូលសិល្បៈវិញ ហើយរឹតតែសប្បាយចិត្តពេលដែលបានសម្តែងរឿងភាគ «ផ្កាថ្ម» ឲ្យទូរទស្សន៍ហង្សមាស ដោយអ្នកនាងជឿជាក់ថា រឿងភាគមួយនេះនឹងទទួលបានការគាំទ្រខ្លាំងពី ទស្សនិកជន៕

ឡាយ លក្ខិណា សម្តែងរឿង «ផ្កាថ្ម»
ឡាយ លក្ខិណា សម្តែងរឿង «ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡាយ លក្ខិណា