ភ្នំពេញ៖ ថ្ញៃអង្គារ៍ទី១០ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ហៅកាត់ថា TCMC ដែលជាឧបសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Bhd. នៅប្រទេសម៉ាឡេស៊ី ដែលជាអ្នកចែកចាយផ្តាច់មុខតែមួយគត់នៅកម្ពុជា ដែលបានបើកសម្ពោធអគារតាំងបង្ហាញរថយន្ត NISSAN ជាផ្លូវការមួយកន្លែងទៀតក្នុងថ្ងៃនេះ នារាជធានីភ្នំពេញ  ដែលសរុបមកក្រុមហ៊ុនបានធ្វើការសម្ពោធផ្លូវការនៃអាគារតាំងបង្ហាញបែបនេះបានចំនួន ៣ដងហើយនៅប្រទេសកម្ពុជា។

ជាមួយនឹងការបើកសម្ពោធជាផ្លូវការនេះដែរ ក្រុមហ៊ុន TCMC បានណែនាំពីរថយន្ត Nissan Urvan ស៊េរីថ្មីដែលនេះជាជំនាន់ទី៥ នៃរថយន្ត Nissan ដែលល្បីថាជាអ្នកដឹកជញ្ជូនដ៏ល្បីរបស់មនុស្សក្នុងគោលបំណងប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម និងជាអាជីវកម្មដែលខុសពីកាប្រើប្រាស់ក្នុងវិស័យកម្សាន្ត។

ពិធីបើកសម្ពោធជាអាគារផ្លូវការ NISSAN CAMBODIA
ពិធីបើកសម្ពោធជាអាគារផ្លូវការ NISSAN CAMBODIA

ក្នុងការថ្លែងសុន្ទរកថារបស់ លោក ហួត គីមម៉េង ជានាយកប្រធានជាន់ខ្ពស់ប្រចាំប្រទេសនៃក្រុមហ៊ុន Tan Chong Motor Cambodia បានមានប្រសាសន៍ថា៖ 

“ផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងព្រះរាជាណាចក្រកម្ពុជាគឺនឹងពង្រីកបណ្តាញ ដែលអាចគ្របដណ្តប់ទីផ្សារបានល្អ ក៏ដូចជាការណែនាំពីផលិតផលថ្មីៗជាច្រើនទៀត។ ក្រុមហ៊ុនបានបង្ហាញថា ប្រទេសកម្ពុជា បានធ្វើឲ្យមានកំណើនទីផ្សារយ៉ាងជោគជ័យ ហើយគណៈគ្រប់គ្រងរំពឹងថា នឹងមានស្ថេរភាពនៃកំណើនលក់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការណែនំាពីរថយន្ត Nissan Urvan ស៊េរីថ្មី ដែលនាំចូលសុទ្ធពីប្រទេសជប៉ុន បានធ្វើឲ្យក្រុមហ៊ុនមានសុទិដ្ឋនិយម ក្នុងឧស្សាហកម្មដឹកជញ្ជូនក្នុងស្រុក” ។
លោក ហួត គីមម៉េង

ការបើកសម្ពោធជាផ្លូវការនៃអាគារតាំងបង្ហាញរថយន្ត Nissan សាខាទី ២ ក្នុងទីក្រុងភ្នំពេញ ត្រូវបានរៀបចំដោយគណៈគ្រប់គ្រងក្រុមហ៊ុន Tan Chong Motor រួមនឹងភ្ញៀវកត្តិយសដ៏ច្រើនកុះករ ព្រមទាំងសារព័ត៌មានក្នុងស្រុកថែមទៀតផង។ ពួកគាត់ពិតជាមានអារម្មណ៍រំភើប ដោយឃើញការស្ថាបនាថ្មីនៃទីតាំងបង្ហាញរថយន្ត Nissan ព្រមទាំងការតែងតាំងមជ្ឈមណ្ឌលសេវាកម្ម “E-garage” ដែលប្រើប្រាស់ឧបករណ៏វិភាគតាមដានយានយន្តដោយបច្ចេកវិទ្យាចុងក្រោយបង្អស់។

ទីតាំងបង្ហាញរថយន្ត Nissan ដ៏ថ្មីស្រឡាងមួយនេះ មានសមត្ថភាពបំរើបានយានយន្ត Nissan បានច្រើនទៅតាមលទ្ធភាពទីក្រុងក្នុងប្រទេសកម្ពុជា។ អតិថិជនរបស់រថយន្ត Nissan អាចពេញចិត្ត ទីតាំងបង្ហាញដែលប្រកបដោយផាសុកភាព ទីតាំងទទួលភ្ញៀវក្នុងបន្ទប់តាំងរថយន្ត ខណៈពេលរង់ចាំអ្នកបច្ចេកទេសរៀបចំតម្លើង និងបង្ហាត់បង្រៀនពីការប្រើប្រាស់រថយន្ត។

អ្នកដែលមានវត្តមានក្នុងព្រឹត្តិការណ៍ផ្លូវការនោះ បានមានចំណាប់អារម្មណ៍ចំពោះការបង្ហាញផលិតផលរថយន្តម៉ាក Nissan URVAN ស៊េរីថ្មី ដោយសារការបង្ហាញពីភាពជាក់ស្តែងនិងមុខងាររបស់រថយន្តផងដែរ។

រថយន្តម៉ាក Nissan URVAN ស៊េរីថ្មី ត្រូវបានសម្រិតសម្រាំងឡើងសម្រាប់ផាសុកភាពរបស់អ្នកដំណើរ ដែលមានម៉ាស៊ីនត្រជាក់គ្រប់កៅអីទាំងមុខ និងក្រោយ ដើម្បីធានាបានថាអ្នកដំណើរទំាងអស់មានផាសុកភាព ទោះជាធ្វើដំណើរកណ្តាលថ្ងៃក៏ដោយ។

អ្នកដំណើរដែលនៅកៅអីខាងក្រោយ ទទួលបានកៅអីពូកដ៏ទន់ស្រួល និងទូលាយផងដែរ។ រថយន្ត Nissan URVAN ស៊េរីថ្មី នេះ ត្រូវបានរចនាឡើងដើម្បីអ្នកដំណើរមានផាសុកភាព។ វាក៏មានដំបូលខ្ពស់សម្រាប់ការចេញចូលរថយន្ត ក៏ដូចជា មានទីតាំងធំទូលាយ ងាយស្រួលដាក់ជើង ពេលធ្វើដំណើរផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទាក់អ្នកតំណាងរថយន្ត Nissan ទាំងអស់ក្នុងប្រទេសកម្ពុជា ហើយសូមចូលកាន់គេហទំព័រ www.nissan.com.kh ឬតាមដាន Facebook Page របស់រថយន្ត Nissan តាមរយៈ fb.com/CambodiaNissan

ពិធីបើកសម្ពោធជាអាគារផ្លូវការ NISSAN CAMBODIA
ពិធីបើកសម្ពោធជាអាគារផ្លូវការ NISSAN CAMBODIA
ពិធីបើកសម្ពោធជាអាគារផ្លូវការ NISSAN CAMBODIA
រថយន្ត Nissan URVAN ស៊េរីថ្មី
រថយន្ត Nissan URVAN ស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]