ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ប្អូន ពេជ្រ ថៃ ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរូបនេះមិនត្រឹមតែមានសម្លេងពីរោះនោះទេ ហើយប្អូនថែមទាំងមានភាពក្រមិចក្រមើមខ្លាំង ថែមទៀតផង។ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជន ក៏ដូចជាអ្នកគាំទ្រតែងតែសប្បាយរីករាយ ជាមួយភាពកំប្លុកកំប្លែងរបស់ប្អូន គ្រប់ពេលដែលប្អូនឡើងឆាកតន្រ្តីម្តងៗផងដែរ។

តួយ៉ាង កាលពីថ្មីៗនេះ ពេជ្រ ថៃ បានបង្កភាពសប្បាយរីករាយដល់អ្នកគាំទ្ររបស់ខ្លួនទៀតហើយ ដោយរូបប្អូនត្រូវបានហៅឲ្យឡើងឆាកតន្រ្តីមួយកន្លែង។

យ៉ាងណាមិញ គ្រប់ពេលដែល ពេជ្រ ថៃ ឡើងឆាកម្តងៗ មហាជនតែងតែឃើញ តារាចម្រៀងរូបនេះកូរពេញឆាកតន្រ្តី ប៉ុន្តែស្រាប់តែប្អូនឡើងឆាកម្តងនេះ បែរជាត្រូវពិធីករក្នុងកម្មវិធី ចាប់ធ្វើបាបទាញមុខទាញមាត់ មិនសំចៃដៃទៅវិញ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ មហាជនពិតជាអស់សំណើចយ៉ាងខ្លាំង ព្រោះថាធ្លាប់តែឃើញ ពេជ្រ ថៃ ធ្វើបាបនិងកូរគេពេញឆាក តែម្តងនេះបែរជាត្រូវពិធីករចាប់ធ្វើបាបវិញបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ