ក្រូអាត៖ កីឡាករ Mario Mandzukic បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង ៤ ០០០ដុល្លារអាមេរិកដើម្បីឲ្យអ្នកស្រុកកំណើតខ្លួនផឹកស្រាបៀរដោយមិនគិតថ្លៃ ក្នុងការប្រកួតរវាងក្រូអាតនិងរុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅ។

បើយោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធក្រុម Juventus រូបនេះបានទាក់ទងទៅកាន់ហាងលក់ស្រាបៀរមួយចំនួននៅក្នុងទីក្រុង Slavonski Brod ថា លោកនឹងធានាចេញថ្លៃចំណាយទាំងស្រុងលើស្រាបៀរ សម្រាប់អ្នកដែលមកទស្សនាការប្រកួតរវាងក្រូអាតនិងរុស្ស៊ី កាលពីថ្ងៃអាទិត្យ។ 

រូបភាពអ្នកគាំទ្រនៅក្រុង Slavonski Brod

យោងតាមប្រភពដដែលបានបង្ហាញថា ប្រជាជនដែលរស់នៅក្នុងក្រុងនេះ ស្ទើរតែគ្រប់គ្នា បានមករង់ចាំទស្សនាការប្រកួតនេះតាំងពី ៣ទៅ៤ម៉ោងមុនការប្រកួតចាប់ផ្តើម ហើយពួកគេមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ក្រោយពីឮថា Mandzukic នឹងជួយចេញថ្លៃស្រាបៀរឲ្យពួកគេ។

ការប្រកួតនោះបានបញ្ចប់ទៅដោយក្រុមក្រូអាតយកឈ្នះរុស្ស៊ី ហើយលទ្ធផលនេះបានធ្វើឲ្យជនជាតិក្រូអាតសប្បាយចិត្តឥតឧបមា ដោយសារពួកគេទើបតែឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទីពីរទេ ក្នុងប្រវត្តិសាស្ត្រដោយលើកទីមួយគឺនៅឆ្នាំ១៩៩៨។

រូបភាពអ្នកគាំទ្រនៅក្រុង Slavonski Brod
រូបភាពអ្នកគាំទ្រនៅក្រុង Slavonski Brod
កីឡាករ Mandzukic

យ៉ាងណាមិញ ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវធ្វើការងារធ្ងន់បន្តិច ដោយពួកគេនឹងប៉ះជាមួយក្រុមអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup នៅយប់ថ្ងៃទី១១ វេលាម៉ោង១ ឈានចូលថ្ងៃទី១២ ខាងមុខនេះ៕

ក្រុមជម្រើសជាតិក្រូអាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]