(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេញមួយខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ មន្ត្រីជំនាញបានឃាត់រថយន្តដឹកលើសទម្ងន់ប្រមាណ ២១២គ្រឿង និងពិន័យប្រាក់ជាង ៥០០លានរៀល។ នេះបើតាមរបាយការណ៍របស់ក្រសួងចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

របាយការណ៍បានបន្តទៀតថា ចំនួនរថយន្តដឹកលើសទម្ងន់ ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ១១គ្រឿង បើធៀបនឹងខែឧសភា។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៦តោន។

តាមរបាយការណ៍នេះបានបង្ហាញចំនួនរថយន្តដឹកលើសទម្ងន់នៅតែបន្តកើតមានច្រើន បើទោះបីអាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់ខ្លាំងក៏ដោយ ដែលជាការបង្ហាញឲ្យឃើញឥរិយាបថរបស់អ្នករកស៊ីដឹកជញ្ជូនព្រោះតែចង់បានផលចំណេញមិនបានគិតពីការបំផ្លាញផ្លូវជាប្រយោជន៍សាធារណៈ។

បើតាមប្រភពមួយចំនួនបានអះអាងថា ក្នុងចំណោមអ្នកដឹកលើសទម្ងន់នេះ ក៏មានអ្នកមានឥទ្ធិពល និងមានអំណាចផងដែរ ដែលជាឧបសគ្គមួយក្នុងការអនុវត្តន៍ច្បាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រូបលោកមិនចង់បានប្រាក់ពីការពិន័យរថយន្តនេះឡើយ ព្រោះថវិកាពិន័យនេះមិនអាចយកមកជួសជុលផ្លូវខូចខាតដោយសារការដឹកលើសទម្ងន់នេះឡើយ។ លោក ស៊ុន ចាន់ថុល បន្តអំពាវនាវម្ចាស់រថយន្តដឹកលើសទម្ងន់ទាំងអស់ចូលរួមអាណិត និងស្រឡាញ់ផ្លូវដល់ដែលជាសម្បត្តិសាធារណៈ ព្រោះផ្លូវមួយខ្សែៗប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងស្វែងរកថវិកាមកសាងសង់ដើម្បីជាប្រយោជន៍ និងប្រជាជន៕

រថយន្តដឹកលើសទម្ងន់
រថយន្តដឹកលើសទម្ងន់
របាយការណ៍

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]