ថៃ៖ នេះជាថ្ងៃទី៣ ដែលក្រុមអ្នកជំនាញ ចុះបំពេញបេកសកម្មនាំយកក្មេងៗ៤នាក់ទៀតនៅថ្ងៃនេះ បន្ទាប់ពីម្សិលមិញ ពួកគេបានសង្គ្រោះក្មេងចំនួន៤នាក់បន្ថែម សរុបគឺ៨នាក់ នៅសល់៥នាក់ទៀតដែលនៅខាងក្នុងរូងភ្នំ។

ការសង្គ្រោះលើកទី៣នេះ គឺអាចនាំចេញត្រឹមតែក្មេងៗ៤នាក់ប៉ុណ្ណោះ ព្រោះតែក្រុម​ការងារ​មិន​មានលទ្ធភាពគ្រប់គ្រាន់ អាច​នាំយក​មនុស្សម្ដងទាំង​៥​នាក់​ចេញពីរូងភ្នំ ក្នុងពេលតែមួយឡើយ។ ហើយដើម្បី​ជា​សុវត្ថិភាព​ អ្នកទាំងអស់គ្នា គឺមានតែទុកគ្រូបង្វឹកពួកគេឲ្យនៅម្នាក់ឯងក្នុងរូងភ្នំសិន នឹងរង់ចាំនៅថ្ងៃបន្ទាប់ នេះបើតាមការបញ្ជាក់របស់លោក  Narongsak Osottanakorn ដែលជាប្រធាន​ក្រុមអ្នកជួយ​សង្គ្រោះ។

អ្វីដែលគួរឲ្យកោតសរសើរលោក Ekaphol Chantawong  ដែលជា​គ្រូ​បង្វឹក​របស់​ក្មេង​ៗ ក៏​បាន​យល់​ច្បាស់ពី​ការងារ​របស់​ក្រុម​អ្នក​សង្គ្រោះ​ដែរ ថែមទាំងបានយល់​ព្រម ​នៅ​ក្នុង​រូង​នោះ​សិន ​ដើម្បី​ឱ្យ​កូន​សិស្ស​ទាំងអស់បាន​ចេញ​មក​មុន។ 

គួរបញ្ជាក់ដែរថា ក្មេង​ៗ​ទាំង​អស់​ដែល​យក​ចេញ​មក​បាន គឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​​តែ​ម្ដង នឹងមិន​ឱ្យ​ជួប​សូម្បីគ្រួសារ ការ​ធ្វើ​ដូច្នេះ គឺ​ដោយសារ​តែ​ពួកគេ​នៅ​មានសុខភាពខ្សោយ ណាមួយ​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើងដោយជាយថាហេតុ៕

ក្មេងទាំង៨នាក់ដែលគេនាំចេញពីរូងភ្នំ
បេសកម្មសង្គ្រោះក្មេងៗ
បេសកម្មសង្គ្រោះក្មេងៗ
បេសកម្មសង្គ្រោះក្មេងៗ
គ្រូបង្វឹកដែលជាប់ក្នុងរូងភ្នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]