(ភ្នំពេញ)៖ ប្រិយមិត្ដជាច្រើន ប្រាកដជាស្គាល់ពិធីការិនី ដែលមានសម្លេងពីរោះនោះគឺ កញ្ញា ឌួង ហ្សូរីដា ទោះបីជានាងបាន ចាកឆ្ងាយពីវិថីសិល្បៈបន្តិចក៏ពិតមែន តែកញ្ញា តែងមានវត្តមានគ្រប់កម្មវិធីទាំងអស់។ 

ជាក់ស្ដែង កាលពីយប់មិញនេះ កញ្ញា ឌួង ហ្សូរីដា បានតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត ជាមួយនឹងឈុតបុរាណ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ឈុតដែលនាង បានគ្រងនោះមាន តម្លៃជិត១ពាន់ដុល្លារ បូករូមទាំងកាបូប និង កងដៃប្រាក់ នេះបើតាមការរៀបរាប់របស់កញ្ញា ប្រាប់មកកាន់ ខ្មែរឡូត។ 

តារារូបនេះ បានបន្តទៀតថា កាបូបមានតម្លៃ ៣០០ដុល្លារ និងកងដៃ១០០ដុល្លារដោយរបស់ទាំងនេះសុទ្ធតែធ្វើអំពើប្រាក់ ដូច្នេះហើយ ទើបមានតម្លៃថ្លៃ។ ទាំងនេះបញ្ជាក់ឲ្យឃើញថា កញ្ញា ឌួង ហ្សូរីដា ពិតជាស្រលាញ់របស់របរបុរាណខ្មែរយើងខ្លាំងមែនទែន៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា