ភ្នំពេញ៖ អ្នកណាៗក៏ដឹងថាជីិវិតហាសូ របស់អ្នកម្ដាយសម័យថ្មីអ្នកនាង គង់ ចាន់ស្រីមុំ ពិតជាមានភាពសម្បូរបែបខ្លាំង មិនចាញ់តារាបរទេសមួយចំនួន ព្រោះមិនថាសម្លៀកបំពាក់ កាបូប និងសម្ភារៈនិយមនានា សុទ្ធតែមានតម្លៃថ្លៃកប់ពពកទាំងអស់។

បើងាកមកចាប់អារម្មណ៍ ការសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់របស់អ្នកនាង កាលពីប៉ុន្មានថ្ងៃមុននេះវិញ ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ពីបន្ទប់សម្រាកក្រោយសម្រាល ដែលមានការរៀបចំយ៉ាងពិសេស។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ចំពោះតម្លៃស្នាក់នៅនឹងថ្លៃសម្រាលកូនស្រីដំបូង របស់អ្នកនាង គឺពិតជាថ្លៃមិនធម្មតាឡើយ ដោយសារតែអ្នកម្ដាយរូបនេះសម្រេចចិត្តយក ការថែទាំសុខភាពសម្រាល សុទ្ធតែលំដាប់VIP ឯណោះ។

ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា តម្លៃVIP ដែលសម្រាលតាមបែបធម្មជាតិគឺ ១,៦៨០ដុល្លារ ចំពោះការសម្រាលដោយវះកាត់វិញគឺ ២,៦៨០ដុល្លារ។

យ៉ាងណាមិញអ្នកនាង ក៏មិនបានបញ្ជាក់ថាការសម្រាលកូនស្រីលើកដំបូងនេះ គឺតាមបែបធម្មជាតិឬវះកាត់នោះទេ។

គួររម្លឹកដែរថា សូម្បីតែកូនប្រុសទាំង២របស់ ពិធីករសង្ហាលោក ជា វណ្ណារិទ្ធិ ក៏លោកនិងភរិយា ជ្រើសយកតម្លៃស្នាក់នៅនឹងថ្លៃសម្រាលលំដាប់VIP ដូច្នេះដែរ៕ 

សាររបស់ លោក ជា វណ្ណារិទ្ធិ
កូនស្រី របស់ គង់ ចាន់ស្រីមុំ
កូនស្រី របស់ គង់ ចាន់ស្រីមុំ
បន្ទប់គេងក្រោយសម្រាលកូនរបស់ ស្រីមុំ
បន្ទប់គេងក្រោយសម្រាលកូនរបស់ ស្រីមុំ
បន្ទប់គេងក្រោយសម្រាលកូនរបស់ ស្រីមុំ
បន្ទប់គេងក្រោយសម្រាលកូនរបស់ ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ