ភ្នំពេញ៖ តារាសម្តែង រូបសម្រស់ស្រស់ស្អាតកញ្ញានៅ សូនីតា កាន់តែមានហាងឆេងខ្ពស់ និងលេចធ្លោនៅក្នុងវិស័យសិល្បៈ ដោយសារតែសមត្ថភាព ទេសកោសល្យ បូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់តារារូបនេះ។

យ៉ាងណាមិញនាពេលថ្មីៗនេះ តារាសម្តែងនៅក្នុងបទថ្មីរបស់លោកខេមរៈ សិរីមន្ត «គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ» កាន់តែមានប្រជាប្រិយភាព និងមមាញឹកខ្លាំង ក្រោយបានសម្តែងរួមគ្នាជាមួយនឹងតារាប្រុសសង្ហាប្រចាំផលិតកម្មហង្សមាស។

មិនត្រឹមតែមានការសម្តែងយ៉ាងល្អ តែតារារូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ព្រឺត ដោយសារតែនាងបានបញ្ចេញសំនៀង ច្រៀងជាលើកដំបូងនៅក្នុងបទបុរាណ ស្រែកច្រៀងយ៉ាងពីរោះខ្លាំង មិនចាញ់អ្នកចម្រៀងអាជីពប៉ុន្មាននោះទេ។

លើសពីនេះ ក្រោយពីបានស្តាប់សម្លេងរបស់តារារូបនេះ អ្នកគាំទ្រជាច្រើនសរសើរនាងថាច្រៀងពីរោះ សម្លេងស្រួយគ្រប់គ្នាតែម្តង ហើយនេះក៏ជាលើកដំបូងហើយដែលតារារូបនេះ បង្ហាញសមត្ថភាពសម្លេងរបស់ខ្លួនបែបនេះ៕

ចង់ដឹងថាពិរោះយ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោមនេះ៖ 

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា