អុីីតាលី៖ ខ្សែប្រយុទ្ធក្រុមជម្រើសអុីតាលីកីឡាករ Mario Balotelli កំពុងតែចុះកិច្ចសន្យាផ្ទេរមិនគិតតម្លៃខ្លួនជាមួយក្លិប Marseille  ហើយនឹងបានក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបារាំង ពោលគឺប្រមាណជា ១៧៥,០០០ផោន (ជាង ២៣ មឺុនដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍។

Mario Balotelli

អតីតសមាជិករបស់ក្លិប Inter Milan, Man City, AC Milan និង Liverpool រូបនេះមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គេក្នុងថ្ងៃដំបូងរបស់ក្លិប Nice ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីគឺលោក Patrick Vieira នោះទេ។  ពោលគឺរូបគេបានចំណាយពេលមួយថ្ងៃពេញ ជាមួយមេធាវីនៅទីលានហ្វឹកហាត់របស់ក្លិបយក្សបារាំងមួយនេះ ដើម្បីបិទបញ្ចប់ការផ្ទេរឲ្យរួចរាល់តែម្តង។

គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធដែលមានដើមកំណើតនៅតំបន់អាហ្វ្រិករូបនេះនឹងទៅចូលរួមជាមួយក្លិប Marseille ជាមួយកិច្ចសន្យាដែលមានប្រាក់ឈ្នួល ប្រមាណជា ១៧៥,០០០ផោន (ជាង ២៣ មឺុនដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍ ដែលនឹងធ្វើឱ្យគេក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបយក្សមួយនេះ។

Mario Balotelli

សូមបញ្ជាក់ថា Balotelli បានផ្លាស់ប្តូរអាជីពរបស់គេឡើងវិញជាមួយក្លិប Nice ដោយរកបាន ៤៣គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦លើកនៅក្នុងក្របខ័ណ្ឌ Ligue 1  ហើយនឹងត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលីកោះហៅរូបគេឲ្យចូលលេងឲ្យក្រុមជម្រើសជាតិឡើងវិញទៀតផង៕

Mario Balotelli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]