អេស្ប៉ាញ៖ ក្រុម Barcelona បានបង្ហាញមុខកីឡាករ Arthur Melo ជាផ្លូវការ ក្រោយពីភាគីទាំងពីរបានយល់ព្រមចុះកុងត្រាជាមួយគ្នាតាំងពីខែមីនាមកម្ល៉េះ។

ខ្សែបម្រើវ័យក្មេងរូបនេះបានសម្រេចចិត្តចុះកុងត្រារយៈពេល ៦ឆ្នាំ ជាមូយក្លិបអ្នកមានបុណ្យមួយនេះ ខណៈដែលប្រាក់កម្លាំងពលកម្មក្នុងមួយសប្តាហ៍ នៅមិនទាន់បានបង្ហើបឲ្យដឹងច្បាស់នោះទេ។

កីឡាករ Arthur Melo

ក្រុម Barcelona នឹងត្រូវចំណាយអស់ជាង ៣៥.៥លានដុល្លារអាមេរិក ទៅលើតម្លៃខ្លួនរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ   ហើយរូបគេអាចនឹងបង្ហាញខ្លួនក្នុងប្រកួតដំបូងជាមួយឈុតធំនៅពេលដែលក្លិបធ្វើដំណើរទៅប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិកនាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។

ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះបានចំណាយពេលជាង ៣ឆ្នាំជាមួយក្រុម Gremio នៅក្របខណ្ឌកំពូលប្រេស៊ីល ដោយសម្រេចចិត្តប្តូរក្លិបមកកាន់ Barcelona តាំងពីខែមីនាមកម្ល៉េះ ប៉ុន្តែក្លិប Gremio បានសុំការអនុញ្ញាត្តិឲ្យរូបគេបន្តលេងឲ្យចប់រដូវកាលនៅប្រេស៊ីលសិន បែបនេះហើយទើបការផ្លាស់ប្តូរក្លិបបានអូសបន្លាយរហូតមកដល់ពេលនេះ។ 

កីឡាករ Arthur Melo

គួរឲ្យដឹង Arthur បានជួយឲ្យក្លិប Gremio ឈ្នះពានបាន ៣ដងក្នុងរយៈពេល៣ឆ្នាំ ពោលគឺពាន Copa do Brasil ឆ្នាំ២០១៦, ពាន Copa Libertadores ឆ្នាំ២០១៧ និងពាន Recopa Sudamericana ឆ្នាំ២០១៨៕

ក្រុម Gremio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]