ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងថា អ្នកនាង គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីមួយភ្លាម កញ្ញា មាន សូនីតា បានឆ្លៀតពេលទៅសួរសុខទុក្ខមិត្តសំណព្វចិត្ត និងក្មួយសម្លាញ់ ដល់មន្ទីរពេទ្យតែម្ដង។

តួយ៉ាង ក្រោយពីបានសំណេះសំណាលគ្នារួចរាល់ តារាសម្ដែងរូបនេះក៏បានបង្ហោះរូបភាពជាមួយ កូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ​ លើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមយ៉ាងស្រស់ស្រាយទៀតផង។ អ្វីដែលសំខាន់ និងគួរឲ្យចាប់អារម្មណ៍ កញ្ញារូបនេះ ក៏មិនភ្លេចបន្ថែម Caption ដ៏ទាក់ទាញមួយលើរូបភាព ដោយពោលថា៖ «ថ្ងៃណាមានមួយនឹងគេ ទៅ នែក»

សារនេះហាក់ចង់បញ្ជាក់ប្រាប់ថា កញ្ញា មាន សូនីតា ពិតជាស្រលាញ់ក្មេងខ្លាំង រហូតនឹកចង់សាងគ្រួសារ នឹងអាចមានកូនប្រុសស្រី Cute Cute គួរឲ្យស្រលាញ់ មិនខុសពីតារារួមជំនាន់ដទៃឡើយ៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
កូនស្រី គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ