កំពត៖ ជារឿយៗឃើញថា តារាសម្តែងវ័យក្មេងរូបសម្រស់ស្អាត កញ្ញាម៉ាក សែនសូនីតា តែងតែមានមុខបង្ហាញសម្រស់ និងដើរលេងសឹងគ្រប់ប្រទេស ធ្វើឲ្យអ្នកគាំទ្រច្រណែននឹងនាងគ្រប់គ្នា ព្រោះតែមិនថាជីវិតឯកជន ក្លាយជាថៅកែវ័យក្មេង ថែមទាំងដើរលេងគ្រប់ប្រទេសទៀត។

បច្ចុប្បន្ននេះដែរ តារាស្រីរូបនេះ មិនត្រឹមតែជោគជ័យនៅក្នុងរឿងខាងលើនេះ តែការងារសិល្បៈ របស់នាងក៏នៅតែមិនអន់ថយបន្តិចសោះដែរ ព្រោះនាងតែងតែមានភាពមមាញឹកខ្លាំង នៅក្នុងការថតរឿងថ្មីៗ ជាពិសេសរឿងខ្នាតធំៗតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្អួតសម្រស់នៅក្នុងទេសភាពនៅក្នុងស្រុកខ្មែរលើទឹកដីខេត្តកំពត យ៉ាងស្រស់ស្អាត ដោយមើលទៅធ្វើឲ្យអ្នកគាំទ្រស្មានថាស្រុកគេទៅហើយ ព្រោះជាធម្មតាតារាមាឌតូចរូបនេះ តែងតែទៅក្រៅប្រទេសជាញឹកញយ។

មិនត្រឹមតែប៉ុណ្ណោះ នាងបានតែងខ្លួនយ៉ាងសាមញ្ញបំផុត នៅក្នុងទេសភាពបែបនេះ តែមើលទៅនៅតែលេចធ្លោ និងស្រស់ស្អាតដដែល៕

កុំឲ្យខាតពេលយូរ តោះទៅមើលរូបភាពស្អាតៗរបស់តារារូបនេះទាំងអស់គ្នា៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា