អង់គ្លេស៖ កីឡាករ Eden Hazard បាននិងកំពុងធ្វើឲ្យអ្នកគាំទ្រក្លិប Chelsea មានការភ័យព្រួយ ក្រោយពីរូបគេបង្ហើបអំពីបំណងចង់ទៅលេងនៅក្រុម Real Madrid។

អនាគតរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះនៅក្នុងក្លិប Chelsea បានធ្លាក់ទៅក្នុងភាពស្រពេចស្រពិល ដោយសារតែក្លិបកំពុងតែមានជម្លោះផ្ទៃក្នុងរវាងគ្រូបង្វឹកនិងម្ចាស់ក្លិបផ្ទាល់។

គ្រូបង្វឹកនិងម្ចាស់ក្លិប Chelsea

កីឡាករក្រុម Chelsea រូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា កីឡាករបាល់ទាត់គ្រប់រូបតែងតែមានសុបិនចង់ទៅលេងនៅក្រុម Real Madrid ហើយលោកក៏មិនខុសពីគេប៉ុន្មានដែរ។

ខ្សែបម្រើប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានបន្តថា កាលពីលោក Zinedine Zidane នៅបង្វឹកក្រុម Real Madrid, កីឡាករណាក៏ចង់ទៅលេងនៅទឹកដី Santiago Bernabeu ដែរ ដោយសារតែគ្រូបង្វឹកសញ្ជាតិបារាំងរូបនោះមានលក្ខណៈបង្វឹកពិសេសជាងគ្រូដទៃច្រើន ប៉ុន្តែទោះបីជាលោកបានចាកចេញពីក្លិបក្តី ក៏ក្រុម Real Madrid នៅតែមានប្រជាប្រិយភាពដដែល។

កីឡាករ Eden Hazard

យ៉ាងណាមិញ កីឡាករជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបាននិយាយថា ពេលនេះគឺលោកផ្តោត១០០%ទៅលើការជួយជម្រើសជាតិឲ្យបានជោគជ័យ ហើយពេលនេះលោកនៅតែជាកីឡាកររបស់ក្រុម Chelsea នៅឡើយ  ណាមួយទៀត លោកមិនទាន់បានទទួលដំណឹងថាក្រុមណាមួយចង់មកចូលចែចូវលោកឲ្យទៅលេងឲ្យក្លិបគេនោះទេ។

កីឡាករ Eden Hazard

គួរឲ្យដឹងថា ខណៈកីឡាករ Cristiano Ronaldo កំពុងត្រៀមនឹងចាកចេញពីទឹកដី Santiago Bernabeu, ក្រុម Real Madrid កំពុងតែស្វះស្វែងរកកីឡាករថ្មីមកជំនួស ដោយ Neymar, Kylian Mbappe និង Edin Hazard គឺជាបេក្ខជនធំៗទាំងបីរូបដែលក្លិបអធិរាជសអាចនឹងពិចារណានាំយកទៅធ្វើជំនួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ៕

កីឡាករ Neymar និង កីឡាករ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]