ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីវិស័យសិល្បៈ នាពេលបច្ចុប្បន្ន ខាងផ្នែកសម្តែង កំពុងតែមានសន្ទុះយ៉ាងខ្លាំង មិនថា រឿងភាគ និងខ្សែភាពយន្ត។ ជាពិសេស គេក៏សង្កេតឃើញ តារាជាច្រើន បាននាំគ្នា ចូលថតសម្តែង ទៅតាមផលិតកម្ម នីមួយៗ។

ប៉ុន្តែក្នុងនោះ ក៏មានតារាខ្លះ បានចេញពីប្រភពផ្សេង ដែលមិនមែន ជាតារាសម្តែង តាំងពីដំបូង ព្រោះថា មុនពួកគេ ឈានចូលសិល្បៈ គឺពួកគេ ជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់ ដែលភាគច្រើន បង្ហាញមុខ លើកម្មវិធីធំៗ និង ឆាកលំដាប់ជាតិ ឬអន្តរជាតិជាដើម៕

ចង់ដឹងថា តារាណាខ្លះ តោះទៅតាមដាន ជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖ 

១) ដួង លីនដា៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយពី រូបនាង បានក្លាយជា តួអង្គសំខាន់ ក្នុងរឿង «រាជនីភូមិគ្រឹះ» របស់ទូរទស្សន៍ហង្សមាស ហើយរឿងនេះផងដែរ ក៏បានថតចប់ នឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗ។ ប៉ុន្តែ អ្វីដែលចាប់អារម្មណ៍ គឺ កញ្ញា ដួង លីនដា ពីដំបូងឡើយ ជា​តារាបង្ហាញម៉ូតដ៏ល្បីម្នាក់ តែដោយសារតែ សមត្ថភាព និងគួបផ្សំ រូបសម្រស់ នាងក៏បានឈានជើង ចូលវិស័យថតកុន។

ដួង លីនដា

២) រ៉ូ ចាន់ដារ៉ា៖ តារារូបនេះ ក៏ធ្លាប់ ជាតារាម៉ូដែល សម្រាប់កម្មវិធីធំៗដែរ ដោយ​សារតែ រូបនាង បានទាំងរូបរាង និងកម្ពស់ដ៏សែនខ្ពស់ ទើបស្ទើរតែគ្រប់កម្មវិធី គឺមិនដែលបាត់វត្តមាននាង ម្តងណានោះទេ។  ជាក់ស្តែង រ៉ូ ចាន់ដារ៉ា ក៏បានបោះជើង ចូលខាងផ្នែកមួយទៀត គឺខាងសម្តែង ដោយផ្នែកនេះ ក៏ធ្វើឲ្យ រូបនាង​ទទួលបានជោគជ័យ ដូចជា ផ្នែកបង្ហាញម៉ូតដែរ។

រ៉ូ ចាន់ដារ៉ា

៣) ទេពី៖ ក្នុងពេលបច្ចុប្បន្ន ទេពី មិនត្រឹមតែ ចាប់អាជីពជា ពិធីការិនីប៉ុណ្ណោះទេ នាងក៏បានចាប់ផ្នែកមួយទៀត គឺខាងសម្តែង។ ប៉ុន្តែធាតុពិត ពេលដែលនាងចូលសិល្បៈដំបូង គឺនាង ជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញមួយរូប លើឆាកជាតិ និងអន្តរជាតិ។

ទេពី

៤)  វល័ក្ខ៖ ក្នុងឆ្នាំ២០១៨ វរល័ក្ខ បានឡើងកូដយ៉ាងខ្លាំង រហូតមានឱកាស​បានចូលថតកុន រឿងខ្នាតធំ របស់ផលិតកម្មមួយ។ ហើយទម្រាំនឹងនាង ក្លាយជា តារាសម្តែង កាលពីមុន នាងជា តារាម៉ូដែល មានកេរ្តិ៍ឈ្មោះ ល្បីបោះសម្លេងខ្លាំង។

វល័ក្ខ

៥) ឈុំ វត្តី៖ ភាគច្រើន ប្រិយមិត្តប្រហែលជា​ បានទស្សនាការសម្តែង របស់ តារាស្រីរូបនេះ ជាច្រើនរឿងមកហើយ ដែលរូបនាង មានភាពប៉ិនប្រសព្វ ក្នុងការសម្តែង គ្រប់ឈុតគ្រប់ឆាកតែម្តង។ ប៉ុន្តែ ប្រហែលជាអ្នកមិនដឹងនោះទេថា កាលពីដំបូងឡើយ រូបនាង ជាតារា ខាងបង្ហាញម៉ូត ដោយសារតែ រូបនាង បានកម្ពស់ ទើបនាង ចូលខាងផ្នែកនេះ មុនចាប់អាជីពជា តារាសម្តែង។ 

ឈុំ វត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង លីនដា